ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺជាជំងឺអូតូអ៊ុយមីន ដែលមានន័យថា វាបណ្តាលមកពីប្រព័ន្ធភាពស៊ាំវាយប្រហារទៅលើជាលិកាដែលមានសុខភាពល្អក្នងរាងកាយរបស់អ្នក។ ទោះយ៉ាងណាក៏ដោយ វាមិនទាន់ដឹងថាអ្វី ដែលបង្កឲ្យមានបញ្ហានេះទេ។

ប្រព័ន្ធភាពស៊ាំរបស់អ្នកជាធម្មតាបង្កើតអង់ទីករ ដែលវាយប្រហារបាក់តេរី និងវីរុស ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។

ប្រសិនបើអ្នកមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ប្រព័ន្ធការពាររាងកាយរបស់អ្នកច្រឡំបញ្ជូនអង្គបដិប្រាណទៅនឹងស្រទាប់សន្លាក់របស់អ្នក ហើយវាយប្រហារទៅលើជាលិកាជុំវិញសន្លាក់។

នេះបណ្តាលឲ្យស្រទាប់ស្តើងនៃកោសិកា (synovium) គ្របដណ្តប់សន្លាក់របស់អ្នកក្លាយទៅជាឈឺ រលាក និងបញ្ចេញសារធាតុគីមីដែលបំផ្លាញ ៖

1. ឆ្អឹង
2. ឆ្អឹងខ្ចី – ជាលិកាភ្ជាប់ដែលលាតសន្ធឹងរវាងឆ្អឹង
3. សរសៃពួរ – ជាលិកាដែលភ្ជាប់ឆ្អឹងទៅនឹងសាច់ដុំ
4. សរសៃចង – ជាលិកាដែលភ្ជាប់ឆ្អឹង និងឆ្អឹងខ្ចី។

ប្រសិនបើជំងឺនេះមិនត្រូវបានព្យាបាល សារធាតុគីមីទាំងនេះបណ្តាលឲ្យសន្លាក់បាត់បង់រាងនិងទម្រង់។ នៅទីបំផុ តវាអាចបំផ្លាញសន្លាក់បានទាំងស្រុង។

ទ្រឹស្តីជាច្រើនអំពីហេតុផលដែលប្រព័ន្ធភាពស៊ាំចាប់ផ្ដើមវាយប្រហារសន្លាក់ត្រូវបានគេស្នើដូចជាការឆ្លងមេរោគ ឬវីរុស ប៉ុន្តែ ទ្រឹស្តីទាំងនេះមិនត្រូវបានគេបញ្ជាក់ច្បាស់លាស់នោះទេ។

កត្តាប្រឈមដែលអាចកើតមាន

មានរឿងមួយចំនួនដែលអាចបង្កើនហានិភ័យនៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃរួមមាន ៖

• ហ្សែនរបស់អ្នក – មានភ័ស្តុតាងខ្លះដែលថាជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចកើតមានឡើងក្នុងក្រុមគ្រួសារ ទោះបីជាហានិភ័យនៃការទទួលបានជំងឺនេះត្រូវបានគេគិតថាមានកម្រិតទាបក៏ដោយ នៅពេលដែលហ្សែនត្រូវបានគិតថាដើរតួនាទីតូចនៅក្នុងលក្ខខណ្ឌប៉ុណ្ណោះ។

• អ័រម៉ូន – ជំងឺរលាកសន្លាក់រ៉ាំរ៉ៃច្រើនតែកើតលើស្ត្រីជាងបុរស ដែលអាចបណ្តាលមកពីអ័រម៉ូនអឺសស្ត្រូសែន ទោះបីជាតំណភ្ជាប់នេះមិនត្រូវបានបង្ហាញឲ្យឃើញក៏ដោយ។

• ការជក់បារី – ភស្តុតាងមួយចំនួនបានបង្ហាញថា អ្នកដែលជក់បារី គឺមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺរលាកសន្លាក់រ៉ាំរ៉ៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង