ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
បុគ្គលដែលកើតក្នុងឆ្នាំវក នៅពេលដែលផុតខែ១១ ហើយចូលដល់ខែ១២ សំណាងអាក្រក់ទាំងឡាយនឹងចាកឆ្ងាយពីអ្នក ដោយមានតែសំណាងល្អទេដែលអាចចូលមក។ ដូចនេះ មិនថាគេធ្វើអ្វីទេ សុទ្ធតែអាចចំណេញបានប្រាក់ចូលមកទាំងអស់។
ឆ្នាំមមី
អ្នកដែលកើតក្នុងឆ្នាំមមី ក្នុងខែ១២ អ្នកនឹងលេចចេញគំនិតក្នុងការបង្កើតមុខរបរដែលអាចចំណេញបានលុយខ្ពស់ចូលមក។ ជាពិសេស មិនថាអ្នកធ្វើអ្វីទេសុទ្ធតែអាចចំណេញបានលុយធំចូលមកទាំងអស់។
ឆ្នាំជូត
មនុស្សដែលកើតក្នុងឆ្នាំជូត នៅពេលដែលចូលដល់ខែ១២ អ្នកនឹងអាចហៅបានលាភជាច្រើនចូលមក។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានផលធំពីការងាររបស់អ្នក។ ដូចនេះ អ្នកនឹងអាចទទួលបានទ្រព្យធំតែម្តង៕