​រោគសញ្ញា​សំខាន់​បំផុត​នៃ​ជំងឺ​រលាក​ក្រពះ​-​ពោះវៀន គឺ​រាគ​។ នៅពេល​ដែល​ពោះវៀនធំ​ត្រូវ​បាន​ឆ្លង​មេរោគ​អំឡុង​ពេល​រលាក​ក្រពះ​-​ពោះវៀន​នោះ​, វា​ក៏​បាត់បង់​សមត្ថភាព​ក្នុង​ស្រូប​ជាតិ​ទឹក​ដែល​បណ្តាល​អោយ​លាមក​របស់​មនុស្ស​ក្លាយទៅជា​រាវ​។ រោគសញ្ញា​ដទៃ​ទៀត​រួមមានៈ​

  • ឈឺ​ពោះ ឬរ​មួល​ពោះ​
  • ចង្អោ​រ​
  • ក្អួត​
  • គ្រុ​នក្តៅ​
  • មិនសូវ​បៅ​
  • ស្រក​ទម្ងន់​
  • បែកញើស​ខ្លាំង​
  • ស្បែក​សើម​ស្អិតៗ​
  • ឈឺ​សាច់ដុំ ឬ​គាំង​សន្លាក់​
  • លេច​លាមក​


​ដោយសារ​តែ​រោគសញ្ញា​នៃ​ការ​ក្អួត និង​រាគ​, អ្នក​ដែល​មាន​ជំងឺ​រលាក​ក្រពះ​-​ពោះវៀន​អាច​ក្លាយទៅជា​បាត់បង់​ជាតិ​ទឹក​ខ្លាំង​។ វា​ជា​រឿង​សំខាន់​ដើម្បី​មើល​ពី​រោគសញ្ញា​នៃ​ការខ្វះ​ជាតិ​ទឹក​ដែល​រួមមានៈ​

  • ស្រេកទឹក​ខ្លាំង​
  • ទឹកនោម​ល្អក់​
  • ស្បែក​ស្ងួត​
  • ស្ងួត​មាត់​
  • ខូង​ភ្នែក​
  • ចំពោះ​កុមារ​, ខោ​ទឹកនោម​គឺ​ស្ងួត​(​លើសពី​៤ ទៅ​៦​ម៉ោង​)៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង