ជំងឺរលាកខ្នែងពោះវៀន គឺជាការរលាក នៃខ្នែងពោះវៀន ដែលជា បំពង់មានប្រវែង ៨ សង់ទីម៉ែតនៃជាលិកាដែល បានពង្រីកតពីពោះវៀនធំ។ គឺជាការពិតមួយចំនួនដែលគ្មាននរណាម្នាក់ បានដឹងពីមុខងារច្បាស់លាស់របស់វានោះទេ។ រឿងមួយ ដែលយើងគួរដឹងថា យើងអាចរស់នៅដោយគ្មានវាបាន ដោយមិនមានផលប៉ះពាល់អ្វីឡើយ។
រោគសញ្ញា នៃការរលាកខ្នែងពោះវៀនរួមមាន៖
- មានការឈឺចាប់នៅជុំវិញផ្ចិត ឬ តំបន់ពោះផ្នែកខាងលើ ហើយវាបន្តការឈឺចាក់ទៅតំបន់ពោះផ្នែកខាងក្រោម។ នេះគឺជាសញ្ញាដំបូង ។
- ការបាត់បង់ នៃ ចំណង់អាហារ
- ចង្អោរ ឬ ការក្អួត បន្ទាប់ពីការការឈឺក្នុងពោះ ចាប់ផ្តើម
- ការហើមពោះ
- មានកម្តៅពី ៣៧.៥-៣៩ អង្សាសេ
- អសមត្ថភាពធ្វើចលនាឧស្ម័ន
ស្ទើរតែ ពាក់កណ្តាល ដែលរោគសញ្ញា ផ្សេងទៀត បានលេចឡើង ដែលរួមមាន៖
- មានការឈឺអួល ឬ ឈឺចាក់ គ្រប់ទីកន្លែង នៅក្នុង តំបន់ពោះ ផ្នែកខាងលើ ឬខាងក្រោម
- នោមមក មានការឈឺចាប់ខ្លាំង
- មានក្អួតមុនពេលមានការឈឺចាប់ ពោះ
- ចុកចាប់ពោះខ្លាំង
- ទល់លាមក ឬ ជំងឺរាគរូស រួមជាមួយមានឧស្ម័ន
ប្រសិនបើ អ្នកមាន រោគសញ្ញា ណាមួយដូចបានបង្ហាញខាងលើ សូមស្វែងរកការ យកចិត្តទុកដាក់ ពីគ្រូពេទ្យ ជាបន្ទាន់ ពីព្រោះ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ទាន់ពេលវេលា គឺ មានសារៈសំខាន់ ណាស់។ ចូរកុំ បរិភោគ ផឹក ឬប្រើ ឱសថបុរាណ បំបាត់ការឈឺចាប់ណាមួយ ឱសថបន្ថយជាតិអាស៊ីត ឱសថបន្ទន់លាមក ឬ កំដៅ( ស្អំសំរាប់បំបាត់ការឈឺពោះ) ព្រោះវាអាចបណ្តាលឱ្យ ខ្នែងពោះវៀនដែលរលាក អាចបែក៕