​ជំងឺហឺត​គឺជា​ជំងឺ​សួត​មួយ​ប្រភេទ​ដែល​ធ្វើអោយ​មាន​ការរំខាន​ដល់​ការដកដង្ហើម​។ វា​អាច​បង្ក​ទៅ​ជា​រឿង​ធ្ងន់ធ្ងរ​, មាន​បញ្ហា​ដកដង្ហើម​លឺសូរ​ដូច​ហួច​ម្តងៗ និង​ពិបាក​ដកដង្ហើម ដែល​សញ្ញា​ទាំងអស់នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ការ​ធ្វើ​ទុក្ខ​របស់​ជំងឺ​ហឺត​។ អ្វី​ដែល​ជា​បញ្ហា​នៃ​រឿង​នេះ​គឺ​ដោយសារតែ​ការ​រលាក​លើ​បំពង់​ផ្លូវដង្ហើម​រ៉ាំរ៉ៃ​។ ខណៈពេលដែល​មិន​មាន​ការ​ព្យាបាល​អោយ​ជា​ដាច់​នោះ គេ​ក៏​មាន​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់ៗ​ជាច្រើន​សម្រាប់​ធ្វើ​អោយ​រោគសញ្ញា​ជំងឺហឺត​នោះ​ស្ងប់ស្ងាត់​ទៅ​វិញ​បាន​។

​រោគសញ្ញា​នៃ​ការ​ធ្វើ​ទុក្ខ​របស់​ជំងឺហឺត​មានដូចជា​៖
•​ ​ដកដង្ហើម​លឺសូរ​ដូ​ចហួច​
•​ ​ការ​ក្អក​ជាប់​រហូត​
•​ ​ពិបាក​ដកដង្ហើម​
•​ ​តឹង​ទ្រូង​

​ក្នុង​ករណី​ធ្ងន់ធ្ងរ ការ​ធ្វើ​ទុក្ខ​របស់​ជំងឺហឺត​ដែល​មិន​បាន​ព្យាបាល​អាច​គំរាម​គំហែង​ដល់​អាយុជីវិត​មនុស្ស​បាន​។

​ពេលដែល​ត្រូវការ​ការព្យាបាល​បន្ទាន់​
​ការ​ធ្វើ​ទុក្ខ​របស់​ជំងឺហឺត​មួយចំនួន​ទាមទារ​អោយមាន​ការព្យាបាល​បន្ទា​ន់​ក្នុង​ករណី​ដូច​ជា​៖
•​ ​ពិបាក​ដកដង្ហើម​ខ្លាំង​ពេល​ដើរ ឬ​និយាយ​
•​ ​បរ​បូ​រមាត់ ឬ​ក្រចកដៃ​ទៅ​ជា​ពណ៌​ស្វាយ​
•​ ​ការប្រើ​ថ្នាំ​ហឺត​លែង​មាន​ប្រសិទ្ធភាព​

​ទាំងនេះ​គឺជា​រោគសញ្ញា​ដែល​រាងកាយ​របស់​អ្នក​កំពុង​តែ​មិន​អាច​ទទួលបាន​អុកស៊ីសែន​គ្រប់គ្រាន់ ដូច្នេះ​ការព្យាបាល​បន្ទាន់​អាច​បើក​ផ្លូវដង្ហើម និង​ស្តារ​អុកស៊ីសែន​មក​ធម្មតា​វិញ​បាន​៕