ចង់ឱ្យសក់ដុះកាន់តែលឿនមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយពន្លឿនការលូតលាស់នៃសក់ ៖

១. ម៉ាស្សាស្បែកក្បាល

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាស្បែកក្បាលថ្នមៗដើម្បីជម្រុញចរន្តឈាមហូរផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ដល់ឬសនៃសក់។

២. ប្រើប្រាស់ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើលើស្បែកក្បាលស្អាត។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។

៣. រូបមន្តស៊ុតនិងប្រេងអូលីវ

លាយស៊ុត ១ គ្រាប់ជាមួយប្រេងអូលីវ ១ ស្លាបព្រាបាយ រួចកូរវឹកឱ្យសព្វ។ ក្រោយពីកក់សម្អាតសក់ជាមួយសាប៊ូរួចរាល់ ចូរប្រើកន្សែងជូតផ្ដិតសក់ដើម្បីកុំឱ្យសើមខ្លាំងពេក បន្ទាប់មកសឹមលាបល្បាយលើសក់ ពិសេសត្រង់ចុងសក់។ រុំសក់ជាមួយកន្សែងស្ងួត ឬមួកផ្លាស្ទិកសម្រាប់ពាក់ងូតទឹកសម្រាប់រយៈពេលពី ១០ ទៅ ២០ នាទី (មិនត្រូវលើសពីនេះ) ។ លាងសម្អាតសក់ចេញឱ្យស្អាតសព្វ និងបន្តប្រើប្រាស់ក្រែមបន្ទន់សក់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតសក់ចេញម្ដងទៀតជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តឱ្យបានមួយខែម្ដង និងមិនគួរលើសពីនេះឡើយ។

៤. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

ការធ្វើលំហាត់ប្រាណសម្រួលដល់ចរន្តឈាមដែលជួយផ្ដល់ឱ្យគ្រប់ផ្នែកនៃរាងកាយនូវអុកស៊ីសែនគ្រប់គ្រាន់តាមការចាំបាច់។ ម្យ៉ាងវិញទៀតអត្រានៃចង្វាក់បេះដូងកើនឡើងនៅពេលធ្វើលំហាត់ប្រាណជួយផ្ដល់ឱ្យស្បែកក្បាលនូវអុកស៊ីសែនតាមតម្រូវការជម្រុញដល់ការលូតលាស់នៃសក់។

៥. រៀនទទួលទានរបបអាហារសុខភាពល្អ

អ្វីដែលអ្នកទទួលទាន និងរបៀបដែលអ្នកមើលថែរាងកាយសុទ្ធតែមានឥទ្ធិពលលើសុខភាពសក់របស់អ្នក។ ការទទួលទានបន្លែ ផ្លែឈើ ការទទួលទានទឹកបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណជាប្រចាំ គឺចាំបាច់ណាស់សម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងការលូតលាស់នៃសក់។ ដូច្នេះដើម្បីជាការប្រសើរចូររក្សាឱ្យបាននូវរបៀបរស់នៅមានសុខភាពល្អនិងរបបអាហារត្រឹមត្រូវ៕