រាជធានី​ភ្នំពេញ ៖ លោក បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា សម្រេច​ផ្អាក​ដំណើរការ​សាលារៀន​អន្តរទ្វីប​អា​មេ​រិ​កាំ​ង សាខា​ចាក់​អង្រែ ជា​បណ្តោះអាសន្ន រយៈពេល​២​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។

ក្រសួង​អប់រំ បាន​បញ្ជាក់​ថា ការ​ផ្អាក​នេះ ដោយសារ​ជាប់​ពាក់ព័ន្ធ​ករណី កូ​វី​ដ​១៩ ជាមួយ​ក្រុម​គ្រួសារ​លោក​អគ្គនាយក​ពន្ធនាគារ ឆែម សា​វុ​ធ ដែល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ។

ជាមួយ​គ្នា​នេះ ក្រសួង​អប់រំ អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​នេះ ត្រូវ​បន្ត​ដំណើរការ​បង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​។
សូម​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នកមាន​វីរុស​កូ​វី​ដ​១៩ ចំនួន​៣១៥​នាក់ ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​ចំនួន ៣០១​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​១៤​នាក់​ផង​ដែរ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង