ដោយសារ​តែ​ពោះ​អ្នកធំ មិនមែន​មាន​ន័យ​ថា ជីវិត​ផ្លូវភេទ​អ្នក​ត្រូវ​បាន​ផ្អាក​ជាប់​ត្រឹមហ្នឹង​ឡើយ​។ រឿង​នេះ​ស្តាប់​ទៅ​គួរ​ឲ្យ​ញ​ញឺ​ត​បន្តិច​មែន ប៉ុន្តែ​គ្មាន​ហេតុផល​ណាមួយ​ដែល​អ្នក​គួរ​ឈប់​ស្វែងរក​ការ​សប្បាយ​មួយ​នេះ​ជាមួយ​ប្តី​ទៀត​នោះ​ទេ​។ អ្វី​ដែល​សំខាន់​នោះ​គឺថា អ្នក​តែងតែ​ស្តាប់​លឺ​នូវ​សំណួរ​ជា​ច្រើន​ទាក់ទង​នឹង​រឿង​នេះ​ថា «​តើ​ការ​រួម​ភេទ​ក្នុង​ពេល​មាន​ផ្ទៃពោះ អាច​បណ្តាល​ឲ្យ​រលូត​កូន​ដែរ​ទេ»

ការ​រួម​ភេទ​នឹង​មិន​បណ្តាល​ឲ្យ​រលូត​កូន​ឡើយ​ទោះបីជា​ក្នុង​ត្រីមាស​ដំបូង ដែល​ជា​ពេលវេលា​មួយ​នាំ​ឲ្យ​មាន​អត្រា​រលូត​កូន​ខ្ពស់ ក៏​ដោយ​។ ដូច្នេះ អ្នក​ពិតជា​អាច​បើកភ្លើង​ខៀវ​ដើម្បី​រួម​ភេទ​ទៅ​តាម​ការ​ចង់​ហើយ​។ យ៉ាងណាមិញ បើសិនជា​អ្នក​ធ្លាប់​មាន​អាកា​រៈ​ត្រៀម​រលូត ដូច​ជា ធ្លាក់ឈាម ឬ​មាន​កន្ទួល​លើ​ស្បែក​ត្រង់​ទ្វារមាស អ្នក​គួរតែ​ចៀសវាង​ការ​រួម​ភេទ និង​ស្វែងរក​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ភ្លាម​។ ប៉ុន្តែ​បើសិនជា​អ្នក​មិន​ធ្លាប់​មាន​អាកា​រៈ​អ្វី​នោះ​ទេ ការ​រួម​ភេទ​ក្នុង​ពេល​នេះ គឺ​គ្មាន​អ្វី​ដែល​ត្រូវ​ខ្វល់​ឡើយ​។

បើសិនជា​អ្នក​កំពុង​តែ​ខ្វល់​ថា លិង្គ​អាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ឈឺ​បាន​នោះ សូម​លះបង់​គំនិត​នេះ​ចោល​ទេ ព្រោះ​គ្មាន​លិង្គ​ណា​វែង​ដែល​អាច​ប៉ះ​ដល់​សុក​ឡើយ​។ ជាមួយ​គ្នា​នេះ​ដែរ ស្ត្រី​មាន​មាត់ស្បូន ថង់ទឹកភ្លោះ និង​ស្បូន នៅ​បន្ទាប់​ពី​ទ្វារមាស ហើយ​កូន​ក្នុង​ផ្ទៃ​ក៏​ធានា​នូវ​ការ​ការពារ​បាន​យ៉ាង​ល្អ​ពី​សរីរាង្គ​ទាំងនេះ​ដែរ​។ ទោះបីជា​មាត់ស្បូន​បើក​បន្តិច​ក្នុង​ត្រីមាស​ទី​បី​ក៏​ដោយ ក៏​ការ​រួម​ភេទ​នៅ​តែ​ជា​រឿង​មាន​សុវត្ថិភាព​ដែរ​៕