ការ​មាន​ផ្ទៃពោះ​គឺជា​ពេលវេលា​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​គ្មាន​ផាសុកភាព​ច្រើន និង​ញឹកញាប់​ដូច​ជា ការ​ហើម ធី​ង​ធោ​ង​រាង​កាយ កើត​មុន និង​អ្វី​ៗ​ជា​ច្រើន​ទៀត​។ ជាមួយនឹង​ផល​រំខាន​នៃ​ការ​លូតលាស់​ទារក​ក្នុង​ផ្ទៃ​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​អ្នក​ពិបាក​ទ្រាំ​ណាស់​ហើយ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ មាន​អាកា​រៈ​ព្រមាន​មួយ​ចំនួន​តូច​ដែល​អ្នក​ត្រូវ​តែ​ស្វែង​យល់ និង​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​ពេល​រឿង​នេះ​កើតឡើង​។ តើ​មាន​អ្វី​ខ្លះទៅ?

ការ​ធ្លាក់ឈាម
ក្នុង​ត្រីមាស​ដំបូង ការ​ធ្លាក់ឈាម​រឹម​ៗ​មួយ​ចំនួន​ប្រហែលជា​រឿង​មួយ​ធម្មតា​។ យ៉ាងណាមិញ ដើម្បី​កាន់តែ​មាន​សុវត្ថិភាព គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ផង​។

ចំនួន​ឈាម ជាលិកា​ដែល​មក​ជាមួយ និង​ពណ៌ (​ក្រហមព្រឿង​ៗ រហូត​ដល់​ក្រហម​ស្រស់ ឬ​ពណ៌​ត្នោត​) នឹង​អាច​ជួយ​សម្រេច​ថា គួរ​បារម្ភ​ឬ​អត់​។
ខណៈ​ពេល​ដែល​ការ​ធ្លាក់ឈាម​មិនមែន​តែងតែ​បញ្ជាក់​អំពី​បញ្ហា​នោះ យក​ល្អ​គួរតែ​ទៅ​ជួប​អ្នកជំនាញ​ដើម្បី​បញ្ជាក់​ថា គ្មាន​ផលវិបាក​អ្វី​កើតឡើង​ឡើយ​។ បើសិនជា​អ្នក​ធ្លាប់​ធ្លាក់ឈាម​ក្នុង​ត្រីមាស​ទី​ពីរ ឬ​ទី​បី ឬ​ឃើញ​មាន​ឈាម​ធ្លាក់​ជាមួយ​គ្នា​នឹង​ការ​ឈឺចាប់​បែប​រមួល​ៗ ឬ​វិលមុខ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​។

ចលនា​របស់​កូន​ថយ​ចុះ
ចូរ​ព្យាយាម​ញ៉ាំ​ទឹក​ត្រជាក់ ទឹក​ស្ករ និង​គេង​មក​ចំហៀង​ខាងឆ្វេង​។ ការ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ត្រឹមតែ​មួយ​កែវ​ក៏​អាច​ជួយ​ជំរុញ​ដល់​ចលនា​របស់​កូន​បាន​ដែរ​។
បើសិនជា​ចលនា​របស់​កូន​ក្នុង​ផ្ទៃ​ស្រាប់តែ​ថយ​ចុះ​ភ្លាម​ៗ វា​អាច​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា គាត់​មិន​ទទួល​បាន​ជីវជាតិ ឬ​អុក​ស៊ី​សែន​គ្រប់គ្រាន់​ទេ​។ ចូរ​ចាំ​ថា បើសិនជា​អ្នក​មិន​មាន​អារម្មណ៍​ដឹង​អំពី​ចលនា​របស់​កូន​សោះតែ​ម្តង នោះ​ទើប​ជា​បញ្ហា​។

ការ​កន្ត្រាក់​ស្បូន
វា​ជា​រឿង​មួយ​ធម្មតា​ទេ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​អារម្មណ៍​ថា​ស្បូន​កន្ត្រាក់​ៗ​ដូច​ចង់​សម្រាលកូន ដែល​គេ​ហៅ​ថា ឈឺពោះ​សម្រាលកូន​លេង​ៗ ដែល​វា​កើតឡើង​នៅ​ពេល​ដំបូង​ៗ​ក្នុង​ត្រីមាស​ទី​បី​។ ប៉ុន្តែ​បើសិនជា​ការ​កន្ត្រាក់​របស់​ស្បូន​មិន​ស្រាកស្រាន្ត​ទៅ​វិញ អ្នក​ប្រហែលជា​ត្រូវ​សម្រាលកូន​មុន​កំណត់​ដែល​ត្រូវការ​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់​ហើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង