Join with Health.com.kh on Telegram

នារីដែលកើតក្នុងឆ្នាំទាំង៤ខាងលើ មានវាសនាអាចក្លាយជាថៅកែស្រីបាន។ តើមានអ្វីខ្លះទៅ?

ឆ្នាំវក

មនុស្សស្រីដែលកើតក្នុងឆ្នាំវក ជានារីដែលឆ្លាត ដោយអាចនាំប្រាក់ជាច្រើនចូលមក។ ម្យ៉ាងទៀត គេជាមនុស្សដែលអាចរៀបការជាមួយគ្រួសារដែលល្អ។ ជាហេតុដែលធ្វើឲ្យគេមិនខ្វះលុយចាយឡើយ។

ឆ្នាំកុរ

មនុស្សស្រីដែលកើតក្នុងឆ្នាំនេះ ជានារីដែលមាននិស្ស័យខ្ពស់ជាមួយទ្រព្យ។ ជាហេតុដែលធ្វើឲ្យគេតែងតែទទួលបានលាភខ្ពស់។ ក្រោយពេលដែលរៀបការរួច គេនឹងកាន់តែមាន ដោយអាចរស់នៅក្នុងជីវភាពយ៉ាងសុខស្រួល។

ឆ្នាំរកា

អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សស្រីដែលមានប្រាជ្ញាខ្ពស់ ដោយជ្រើសរើសមុខរបរ និងស្វាមីដែលត្រូវជានិច្ច។ ដូចនេះ ជីវភាពរស់នៅរបស់គេនឹងមិនអន់ជាងអ្នកដទៃឡើយ។

ឆ្នាំជូត

បុរសដែលកាន់តែមាន នឹងកាន់តែចូលចិត្តអ្នកដែលកើតក្នុងឆ្នាំនេះ។ ដូចនេះ ក្រោយពេលដែលអ្នករៀបការរួច  អ្នកនឹងអាចរស់នៅក្នុងជីវភាពដែលអ្នកដទៃស្ងើចសរសើរជាខ្លាំង៕