ដើម្បីកាត់បន្ថយការប្រឈមមុខនឹងជំងឺក្រិនថ្លើម អ្នកត្រូវធ្វើយ៉ាងណាថែទាំសុខភាពថ្លើមរបស់អ្នកអោយបានល្អតាមការអនុវត្តដូចខាងក្រោមនេះ។

-បរិភោគស្រាក្នុងកំរិតមធ្យម៖ ប្រសិនបើអ្នកជាមនុស្សប្រុស មិនត្រូវផឹកស្របៀរច្រើនជាងពីរដបក្នុងមួយថ្ងៃទេ ។ ប្រសិនបើអ្នកជាមនុស្សស្រី ឬអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ មិនត្រូវផឹកស្រាបៀរអោយច្រើនជាងមួយដបក្នុងមួយថ្ងៃនោះទេ ។

-បរិភោគអាហារដែលប្រកបដោយសុខភាព៖ ចូរជ្រើសរើសរបបអាហារណាដូចជាផ្លែឈើ និងបន្លែ ។ បរិភោគអាហារជាគ្រាប់ធញ្ញាជាតិគ្រប់ប្រភេទ និងសំបូរទៅដោយប្រូតេអ៊ីន ។ ត្រូវកាត់បន្ថយអាហារដែលសំបូរជាតិខ្លាញ់ និងអាហារឆារ ។

-ត្រូវអោយទម្ងន់ក្នុងសភាពមានសុខភាព៖ ការដែលមានជាតិខ្លាញ់ច្រើនពេកអាចធ្វើអោយខូចថ្លើមរបស់អ្នកបាន ។ ចូរនិយាយជាមួយគ្រូពេទ្យអំពីមធ្យោបាយក្នុងការសម្រកទម្ងន់ ប្រសិនបើអ្នកជាមនុស្សធាត់ហួស ឬធ្ងន់ពេក ។

-កាត់បន្ថយការប្រើរបស់ដែលមានជាតិគីមី៖ មានផលិតផលប្រើក្នុងផ្ទះដែលមានជាតិគីមី ជាច្រើនដូចជា៖ ទឹកសំអាត និងថ្នាំសំលាប់សត្វល្អិត ។ ប្រសិនបើអ្នកធ្វើការនៅជុំវិញរបស់គីមីទាំងនេះ ត្រូវធ្វើយ៉ាងណាអោយមានការប្រុងប្រយត្ន័បំផុត ។ ថ្លើមរបស់អ្នកធ្វើការច្រោះជាតិពុលទាំងនេះពីខ្លួនរបស់អ្នក ដូច្នេះត្រូវអោយវាសម្រាកខ្លះទៅតាមរយៈប៉ះពាលរបស់គីមីទាំងនោះអោយបានតិចបំផុត ។

-កាត់បន្ថយការប្រឈមមុខនឹងជំងឺរលាកថ្លើម៖ ការចាក់ម្ជុលរួមគ្នា និងរួមភេទដោយមិនបានធ្វើការពារ អាចប្រឈមមុខកាន់តែខ្ពស់នឹងជំងឺរលាកថ្លើមប្រភេទ B និង C ។ ចូរការពារខ្លួនរបស់អ្នកតាមរយៈ ប្រើស្រោមអនាម័យ ប្រសិនបើអ្នកជ្រើសយកការរួមភេទ ។ ត្រូវសួរ គ្រូពេទ្យថាតើអ្នកគួរតែចាក់ វ៉ាក់សាំងសំរាប់ការពារជំងឺរលាកថ្លើមប្រភេទ B ឬក៏អត់ ។

ប្រសិនបើអ្នកមានការបារម្ភអំពីការប្រឈមមុខរបស់អ្នកថាអាចទៅជាក្រិនថ្លើម ចូរទៅពិភាក្សាជាមួយគ្រូពេទ្យអំពីមធ្យោបាយដែលអាចធ្វើអោយអ្នកបន្ថយការប្រឈមមុខនេះបាន ៕