ប្រមាណ​ជា​១៥​ភាគរយ​នៃ​គូ​ស្វាមីភរិយា​មិន​អាច​មានកូន​បាន​។ នេះ​មាន​ន័យ​ថា​ពួក​គេ មិន​អាច​មានកូន​បាន​ទោះបីជា​ពួក​គេ​មានការ​រួម​ភេទ​ញឹកញាប់​ដោយ​មិន​បានការ​ពារ ឬ យូរ​ជាង​មួយ​ឆ្នាំ​។

ពាក់កណ្តាល​នៃ​គូ​ស្វាមីភរិយា​ដែល​គ្មាន​កូន​គឺ​មក​ពី​បុរស​។ គ្មាន​កូន​លើ​បុរស​គឺ​ដោយសារ​តែ​ការ​ផលិត​មេជី​វិត​ឈ្មោល​ទាប​ពេក មេជី​វិត​ឈ្មោល​មិន​ធ្វើ​ចលនា ឬ​ស្ទះផ្លូវ​នៃ​មេជី​វិត​ឈ្មោល​។ ការ​មាន​ជំងឺ ការ​របួស បញ្ហា​សុខភាព​រ៉ាំរ៉ៃ ជម្រើស​នៃ​របៀប​រស់នៅ និង​កត្តា​ផ្សេង​ទៀត​អាច​ដើរតួ​នាទី​មួយ​ដែល​បណ្តាល​អោយ​គ្មាន​កូន​លើ​បុរស​។ មិន​អាច​មានកូន​អាច​ជា​ភាព​តានតឹង ប៉ុន្តែ​មានការ​ព្យាបាល​មួយ​ចំនួន​លើ​ការ​គ្មាន​កូន​របស់​បុរស​បាន​។ មាន​ជំហាន​មួយ​ចំនួន​អ្នក​អាច​យក​ទៅ​អនុវត្ត​នៅ​ឯ​ផ្ទះ​ដើម្បី​បង្កើន​ឱកាស​របស់​អ្នក​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​មាន​ផ្ទៃពោះ​បាន​៖

បង្កើន​ការ​រូ​ម​ភេទ​អោយ​មាន​ញឹកញាប់ រួម​ភេទ​ជា​រៀងរាល់ថ្ងៃ ឬ​នៅ​ជុំវិញ​ពេលវេលា​នៃ​ការ​បញ្ចេញ​ស៊ុត​របស់​ស្ត្រី​(ovulation) អាច​បង្កើន​ឱកាស​របស់​អ្នក​ក្នុង​ការ​មាន​ផ្ទៃពោះ​។ ទោះជា​យ៉ាងណា​ការ​បញ្ចេញ​ទឹកកាម​(ejaculating)​ញឹកញាប់​ពេក​អាច​បន្ថយ​ចំនួន​មេជី​វិត​ឈ្មោល​របស់​អ្នក​។ រួម​ភេទ​នៅ​ពេល​ដែល​ការ​បង្ក​កំណើត​បាន ស្ត្រី​ម្នាក់​អាច​មាន​ផ្ទៃពោះ​ក្នុងអំឡុងពេល​នៃ​ការ​បញ្ចេញ​ស៊ុត​(ovulation) ដែល​កើតឡើង​នៅ​ក្នុង​ពេល​ពាក់កណ្តាល នៃ​វដ្ត​រដូវ​។

ជា​ទូទៅ​ក្រុម​អ្នកជំនាញ​បាន​ផ្តល់​អនុសាសន៍​អោយ​មានការ​រួម​ភេទ ជា​រៀង​រាល់​ពីរ​ថ្ងៃ​នៅ​ជុំវិញ​ពេលវេលា​ថ្ងៃ​បញ្ចេញ​ស៊ុត​(ovulation)​ ។ នេះ​នឹង ធានា​បាន​នូវ​មេជី​វិត​ឈ្មោល​នោះ​ដែល​អាច​រស់នៅ​ច្រើន​ថ្ងៃ​ពេល​ដែល​ការ​មាន​ផ្ទៃពោះ​អាច​កើត​មានបាន​។
ចៀសវាង​ការ​ប្រើ​ប្រេងរំអិល ផលិតផល​មួយ​ចំនួន​ដូច​ជា Astroglide ឬ Y K Jelly និង​ទឹកមាត់​ត្រូវ​បាន​បង្ហាញ​ថា​អាច​កាត់​បន្ថយ​ចលនា​នៃ​មេជី​វិត​ឈ្មោល​។ សូម​សួរ​គ្រូពេទ្យ​របស់​អ្នក​អំពី​ប្រេងរំអិល​ដែល​មាន​សុ​វត្ថ​ភាព​ដល់​មេជី​វិត​ឈ្មោល​របស់​អ្នក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង