ផ្នែក​សំខាន់ និង​ងាយ​ឈឺចាប់​បំផុត​នៃ​រាង​កាយ​បុរស​គឺ​ពងស្វាស​។ ពងស្វាស់​អាច​នឹង​មាន​ជម្ងឺ និង​មាន​បញ្ហា​ស្រ​ដៀង​គ្នា​ទៅ​នឹង​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ផង​ដែរ​។ ការ​ឈឺចាប់​មួយ​រំពេច​នៅ​លើ​ប្រដាប់​ភេទ​អាច​ធ្វើ​អោយ​មានការ​រំខាន និង​ថប់​អារ​ម្មរ​ណ៏​។ ការ​ឈឺចាប់​លើ​ពងស្វាស​(​ម្ខាង ឬ​ទាំង​សងខាង​)​គឺជា​បញ្ហា​ធម្មតា​បំផុត​ដែល​ប៉ះពាល់​លើ​បុរស​ដែល​មិន​គិត​ពី​អាយុ​នោះ​ទេ​។ ការ​ឈឺចាប់​យឺត​ៗ ហើយ​មិន​មានការ​ប្រ​ប្រួល និង​ការ​ឈឺ​ឡើង​មួយ​រំពេច​ហើយ​ធ្ងន់ធ្ងរ​គឺជា​ប្រភេទ​ខុស​គ្នា​នៃ​ការ​ឈឺ​ពងស្វាស​។

ប្រសិនបើ​លក្ខខណ្ឌ​ទាំងនេះ​មិន​ត្រូវ​បាន​ព្យាបាល​នោះ​ទេវា​អាច​បណ្តាល​អោយ​មាន​ជំងឺ​ងាប់​លិង្គ គ្មាន​កូន និង​អាច​ធ្វើ​អោយ​បាត់បង់​ពងស្វាស​តែ​ម្តង​។ មនុស្ស​ដែល​មានការ​ឈឺចាប់​មួយ​រំពេច និង​ធ្ងន់ធ្ងរ​គួរតែ​ទៅ​ជួបនឹង​គ្រូពេទ្យ ឯកទេស​ផ្លូវ​ទឹកនោម​(urologist)​ភ្លាម​ៗ មិន​ត្រូវ​មានការ​ពន្យា​ពេល​ណាមួយ​នោះ​ទេ​។ ការ​ឈឺចាប់​យឺត​ៗ ហើយ​មិន​មានការ​ប្រែប្រួល​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ ប៉ុន្តែ​ការ​ព្យាបាល​ដោយ​ខ្លួនឯង​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ជួយ​ពី​ការ​ឈឺចាប់​។

ការ​ឈឺ​ពងស្វាស​ធ្ងន់ធ្ងរ​គឺ​បង្ក​ឡើង​ដោយ សារ​តែ​ការ​រមួល​ទង​ពង់​ស្វាស​(torsion testicular) ហើយ​ធ្វើ​អោយ​បាត់បង់​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ពង់​ស្វាស់​។ ស្ថានភាព​បន្ទាន់​មួយ​នេះ​តម្រូវ​អោយ​មានការ​វះកាត់​ជា​បន្ទាន់​ដើម្បី​ស្រាយ​ភាព​រមួល និង​ដើម្បី​ប​ងា្ករ​ការ​បាត់បង់​នៃ​ពងស្វាស ​។ ការ​ឈឺ​យឺត​ៗ​ហើយ​មិន​មាន​ភាព​ប្រែប្រួល​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ជំងឺ​ជា​ច្រើន​ដូច​ជា​ការ​រង​របួស ការ​ប៉ះ​ទ​ង្កេ​ច ជំងឺ​ស្រឡទែន ជំងឺមហារីក ពង​កោប​(varicocele) ជំងឺ​ក្លន រលាក​ក្បាល​ទង​ពង់​ស្វាស​(epididymitis) គ្រួ​ស​ក្នុង​តម្រងនោម និង​ការ​រលាក​ពង់​ស្វាស់​(orchitis)​។

រោគ​សញ្ញា​ទូទៅ បំផុត​នៃ​ការ​ឈឺ​ពងស្វាស​រួម​មាន​គ្រុនក្តៅ ក្អួត ក្រហម​លើ​ស្បែក​ពងស្វាស​(scrotum) ឈឺពោះ មាន​ឈាម​នៅ​ក្នុង​ទឹកនោម​( hematuria ) នោម​ទាស់ ថយ​ចុះ​បរិមាណ​ទឹកនោម មានការ​ហូរ​ទឹករំអិល​មិនធម្មតា​ពី​បង្ហួរនោម ការ​ហើម​ពងស្វាស ចង្អោរ និង​ការ​ឈឺចាប់​នៅ​ក្នុង​ពងស្វាស​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង