តើ​អ្នក​កំពុង​តែ​បារម្ភ​អំពី​ការយ​កកូន​ទៅ​ចាក់​វ៉ាក់សាំង​មែន​ទេ? តើ​អ្នក​ពិបាក​នឹង​គ្រប់គ្រង ឬ​គិត​អំពី​កា​រយំ​របស់​កូន​ក្រោយ​ពី​គេ​ចាក់​វ៉ាក់សាំង​រួច​ដែរ​ទេ? ការ​ចាក់​វ៉ាក់សាំង​អាច​ជា​រឿង​មួយ​មាន​ភាព​តានតឹង​ខ្លាំង​សម្រាប់​ឪពុក​ម្តាយ និង​ទារក​ផ្ទាល់ ប៉ុន្តែ​វា​ជា​រឿង​សំខាន់​សម្រាប់​ទារក ថ្វីបើ​វា​អាច​ធ្វើ​ឲ្យ​គេ​ឈឺ និង​យំ​ច្រើន​ក៏​ដោយ​។ យ៉ាងណាមិញ​បើសិនជា​អ្នក​ចង់​កុំ​ឲ្យ​កូន​ឈឺ និង​យំ​ច្រើន ក្រោយ​ពី​ចាក់​វ៉ាក់សាំង​រួច យក​ល្អ​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

ស្អំ​ទឹកកក
បើសិនជា​កូន​ចេញ​ជា​ការ​ហើម ឡើង​ក្រហម ឬ​រលាក​នៅ​កន្លែង​ដែល​ចាក់​ថ្នាំ​នោះ ចូរ​យក​ថង់​ទឹកកក​មក​ស្អំ​ទៅ ព្រោះ​វា​អាច​ជួយ​បំបាត់​ការ​ឈឺចាប់​បាន​។

បី​អង្រួន​គេ
ក្រោយ​ពី​ចាក់​វ៉ាក់សាំង​រួច​ភ្លាម ទារក​ត្រូវការ​ការ​ថ្នាក់ថ្នម​ច្រើន​ជាង​អ្វី​ៗ​ទាំងអស់ ដូច្នេះ​គួរតែ​ព្យាយាម​បី​អង្រួន​គេ​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាច​បំបាត់​ការ​ឈឺចាប់ និង​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍ល្អ​ឡើង​វិញ​បាន​។

បំបៅ​ដោះ
ការ​ដែល​ឲ្យ​កូន​បៅដោះ​អាច​នឹង​ជួយ​បំបាត់​ការ​ឈឺចាប់​ដោយសារ​ការ​ចាក់​វ៉ាក់សាំង​បាន​។ អ្នកជំនាញ​និយាយ​ថា តា​រក​ដែល​បៅដោះ​ក្នុង​ពេល​ចាក់​វ៉ាក់សាំង​មិនសូវ​យំ​ឡើយ​។

ប្រើ​វិធី​បន្លប់
មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​កុំ​ឲ្យ​កូន​យំ​ខ្លាំង​ក្រោយ​ពី​ចាក់​វ៉ាក់សាំង​រួច​គឺ​ធ្វើការ​បន្លប់​គេ​។ ចូរ​យក​តុ​ក្ត​តា​ថ្មី​ឲ្យ​គេ​ចាប់​លេង ឬ​បើក​ទូរទស្សន៍​នាទី​កុមារ​ដែល​គេ​ចូល​ចិត្ត​ជាងគេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង