ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកម្តាយពីរបស់មួយចំនួនដែលអ្នកម្តាយមិនគួរពិសារក្នុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?

  1. អ្នកម្តាយមិនគួរញ៉ាំកាហ្វេក្នុងពេលមានផ្ទៃពោះឡើយ ព្រោះក្នុងកាហ្វេមានផ្ទុកសារធាតុម្យ៉ាងដែលអាចបំផ្លាញវីតាមីនទាំងឡាយក្នុងរាងកាយរបស់អ្នកម្តាយ។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយតែងមានអារម្មណ៍ថាហត់ខ្លាំង ថែមទាំងធ្វើឲ្យអ្នកបរិភោគអាហារផ្សេងៗមិនសូវបាន ព្រមទាំងទល់លាមកផងដែរ។ ជាពិសេស បើអ្នកម្តាយនៅតែញ៉ាំក្នុងរយៈពេលយូរ នឹងធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនបានល្អឡើយ។
  2. អ្នកម្តាយក៏មិនអាចញ៉ាំតែដែរ ជាពិសេស ក្នុងពេលទើបតែមានផ្ទៃពោះ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលបង្អាក់មិនឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អឡើយ។ ដូចនេះ ដើម្បីសុខភាពកូន អ្នកម្តាយគួរតែប្រយ័ត្នពីភេសជ្ជៈ២មុខនេះ ដោយមិនគួរញ៉ាំនោះទេ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង