Join with Health.com.kh on Telegram

ការ​ដែល​ហូរ​ទឹករំអិល​តាម​លិង្គ​ភាគច្រើន​ជា​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​បង្ហួរនោម​តែ​ម្តង ប៉ុន្តែ​ក្រៅពី​នេះ​ក៏​មាន​មូលហេតុ​ផ្សេង​ៗ​ទៀត​ផង​ដែរ​ដូច​ជា​៖

ការ​រលាក​បង្ហួរនោម​ដោយ​មិនដឹង​ហេតុផល (Non-specific Urethritis, NSU) អាកា​រៈ​ជំងឺ​មួយ​នេះ​ច្រើន​តែ​បង្ហាញ​រោគ​សញ្ញា​ជា​ការ​ហូរ​ទឹករំអិល​រន្ធ​គូថ​។ ការ​រលាក​បង្ហួរនោម​បែប​នេះ​គឺ​ពិបាក​ដឹង​ពី​មូលហេតុ​ច្បាសលាស់​របស់​វា​ណាស់​។ NSU នឹង​ធ្វើ​អោយ​ទឹករំអិល​ដែល​ហូរ​ចេញ​នោះ​មាន​សភាព​ថ្លា ហើយ​មាន​កាន់តែ​ច្រើន​នៅ​ពេល​ព្រឹក​។ អ្នក​ប្រហែលជា​យល់​ថា​វា​ពុំ​មាន​ផា​សុខភាព​សោះ​ក្នុង​ពេល​នោម ហើយ​ក៏​មាន​អារម្មណ៍​ក្រហាយ​ៗ​នៅ​បំពង់​បង្ហួរនោម​ខាងក្នុង​ដែរ​។

NSU ច្រើន​តែ​កើតឡើង​ក្នុង​ពេល​រួម​ភេទ​។ មាន​បាក់តេរី​ក​ច្រើន​ប្រភេទ​ណាស់​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​បង្ក​ជំងឺ​បែប​នេះ ប៉ុន្តែ​ស្ទើរតែ ៥០​ភាគរយ​ហើយ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​ប្រមេះ​ទឹកថ្លា Chlamydia ហើយ​ប្រមាណ ៤០​ភាគរយ​ទៀត​បង្ក​ដោយ​បាក់តេរី​ផ្សេង​ដូច​ជា Ureaplasma និង Mycoplasma​។ បាក់តេរី​ទាំងនេះ​មិន​បង្ក​អោយ​មានការ​ហូរ​ទឹករំអិល​លើ​មនុស្ស​ស្រី ឬ​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​នៅ​ដំណាក់កាល​ភ្លាម​ៗ​ទេ ដូច្នេះ​ស្ត្រី​ភាគច្រើន​មិនដឹង​ខ្លួន​ថា​ពួក​គេ​កំពុង​តែ​មាន​ជំងឺ​ផង​។

ចំពោះ​មនុស្ស​ស្រី ជំងឺ​ប្រមេះ​ទឹកថ្លា​អាច​ធ្វើ​ដំណើរ​ឡើង​ទៅ​បំពង់​ដៃ​ស្បូន និង​បង្ក​បញ្ហា​នៅ​កន្លែង​នោះ​តែ​ម្តង ដែល​ជា​ហេតុ​នាំ​អោយ​នាង​មិន​អាច​មានកូន​បាន​។ ផ្អែក​លើ​ហេតុផល​នេះ អ្នក​ត្រូវ​ស្វែងរក​ការ​ព្យាបាល​អោយ​ហើយ ទើប​វា​មិន​ចម្លងជំងឺ​នេះ​ទៅ​ដៃគូ​ខាង​ស្រី​បាន​។

ជំងឺ​ប្រមេះទឹកបាយ
ជំងឺ​ប្រមេះទឹកបាយ​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ជំងឺ NSU ទេ គឺ​ឆ្លង​តាម​ការ​រួម​ភេទ ហើយ​ច្រើន​តែ​បង្ក​ជា​ការ​ហូរ​ទឹករំអិល​តាម​លិង្គ និង​ឈឺចាប់​ពេល​នោម​។ ប៉ុន្តែ​ទឹករំអិល​នោះ​អាច​មាន​ពណ៌​ច្រើន​ដូច​ជា លឿង​, បៃតង​, ស​, ខាប់ ឬ​ថ្លា​។ រោគ​សញ្ញា​ប្រហែលជា​មាន​តិចតួច​ទេ​ហើយ​ពិបាក​សម្គាល់​ដឹង​ណាស់​ក្រៅពី​ហូរ​ទឹករំអិល​ច្រើន​។ ជំងឺ​ប្រមេះទឹកបាយ​អាច​រាលដាល​ទៅ​ពងស្វាស​, ធ្វើ​អោយ​ឈឺ​, ហើម និង​ក្រហម​។ ចំពោះ NSU ស្ត្រី​អាច​ឆ្លង​ជំងឺ​នេះ​ដោយ​មិនដឹង​ខ្លួន ប៉ុន្តែ​មាន​ស្ត្រី​ប្រមាណ ១០​ទៅ​២០​ភាគរយ​ទេ​ដែល​កើត​ជំងឺ​ប្រមេះទឹកបាយ​ចេញ​រោគ​សញ្ញា​ហូរ​ទឹករំអិល​តាម​បង្ហួរនោម​។

ការ​រលាក
ជា​ម្តងម្កាល បង្ហួរនោម​អាច​ទៅ​ជា​រលាក​ដោយ​គ្មាន​ការ​បង្ក​រោគ​អ្វី​ទាំងអស់​។ ឧទាហរណ៍ បើសិនជា​អ្នក​យកដៃ​លូក ឬ​ប៉ះពាល់​នៅ​លើ​បង្ហួរនោម វា​អាច​នឹង​ធ្វើ​អោយ​ដាច់ដោច ឬ​ខូច​ភ្នាស់​កម្រាល​នៅ​ទីនោះ ដែល​ជា​ហេតុ​នាំ​អោយរ​លាក និង​ហូរ​ទឹករំអិល​បាន​។ ដូច​គ្នា​នេះ​ដែរ ថ្នាំ​សម្លាប់​មេរោគ​, ការ​ងូតទឹក​ក្នុង​ទឹក​ពពុះ​សាប៊ូ ឬ​សាប៊ូ​មាន​ជាតិ​គីមី​ខ្លាំង​ក៏​អាច​បង្ក​ការ​រលាក​ដល់​បង្ហួរនោម​បាន​ដែរ​បើសិនជា​អ្នក​ងាយ​នឹង​អា​ឡែក​ស៊ី​នឹង​ផលិតផល​ទាំងនេះ​។ ហើយ​ចូរ​ពិនិត្យ​អោយ​ច្បាស់​ថា ការ​ហូរ​ទឹករំអិល​នេះ​ពិតជា​ចេញពី​បង្ហួរនោម ឬ​មាន​ដំបៅ​នៅ​ខាងក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ​៕