មុនប្រែជាឡើងពណ៌ក្រហមមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណា? មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហានេះ ៖
១. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងប៉ុន្មានដំណក់លើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ អ្នកអាចអនុវត្តរាល់ថ្ងៃជាប្រចាំ ពិសេសពេលយប់។
២. ត្រសក់
អ្នកអាចកិនត្រសក់ស្រស់ៗឱ្យម៉ដ្ឋ រួចប្រើប្រាស់វាជាម៉ាសលាបបិតលើមុខ។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញ។
៣. តែបៃតង
បន្ទាប់ពីឆុងតែបៃតងរួច ចូរទុកឱ្យត្រជាក់សិន សឹមប្រើប្រាស់ក្រណាត់ស្អាតជ្រលក់ក្នុងទឹកតែ។ បន្ទាប់មកដាក់ក្រណាត់គ្របស្អំលើមុខសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។
៤. ផ្លាស់ប្ដូររបបអាហារ
អ្នកក៏គួរគិតគូរអំពីការផ្លាស់ប្ដូររបបអាហារប្រចាំថ្ងៃផងដែរប្រសិនបើចង់កាត់បន្ថយភាពឡើងក្រហមលើស្បែកមុខ។ ជ្រើសរើសរបបអាហារសុខភាពល្អ ចៀសវាងអាហារហឹរ គ្រឿងស្រវឹង ក៏ដូចជាភេសជ្ជៈ ឬអាហារប្រភេទណាដែលអាចបណ្ដាលឱ្យស្បែកមុខប្រែជាឡើងក្រហម៕