ឡើងមុនលើចិញ្ចើមមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកកម្ចាត់ឡើយ! គួរធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិបំបាត់មុនលើចិញ្ចើមឆាប់រហ័ស ៖
១. ដុំទឹកកក
មួយក្នុងចំណោមវិធីដ៏លឿនបំផុតដើម្បីបំបាត់មុនលើចិញ្ចើម គឺអ្នកគ្រាន់តែរុំដុំទឹកកកក្នុងក្រណាត់ស្អាតមួយមុននឹងដាក់ស្អំសង្កត់ថ្នមៗលើមុន។
២. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដុំសំឡីជ្រលក់លាបទឹកខ្មេះផ្លែប៉ោមបន្តិចលើមុន។ លាងសម្អាតចេញជាមួយទឹកធម្មតាក្រោយរយៈពេលពី ១៥ ទៅ ២០ នាទី។ អ្នកអាចអនុវត្តរូបមន្តនេះ ២ដងក្នុងមួយថ្ងៃ គឺនៅពេលព្រឹកនិងពេលយប់មុនចូលគេង។ ទោះជាយ៉ាងណាត្រូវប្រយ័ត្នកុំឱ្យចូលភ្នែក។
៣. ទឹកក្រូចឆ្មារស្រស់
ប្រសិនបើគ្មានទឹកខ្មេះផ្លែប៉ោម អ្នកអាចប្រើប្រាស់ទឹកក្រូចឆ្មារស្រស់ជំនួសវិញដោយលាបលើមុន។ (ប្រយ័ត្នកុំឱ្យចូលភ្នែក) រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ វិនាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៤. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ត្រសក់មួយបន្ទះ ឬចំណិតតូចត្រដុសលើមុន ឬប្រើប្រាស់ទឹកត្រសក់ស្រស់លាបលើមុន។ អនុវត្តឱ្យបានពី ៣ ទៅ ៥ ដងក្នុងមួយថ្ងៃ។
៦. ប្រទាលកន្ទុយក្រពើ
លាបជែលប្រទាលកន្ទុយក្រពើស្រស់លើមុននិងលាងសម្អាតចេញក្រោយរយៈពេលពី ១៥ ទៅ ២០ នាទី។
៧. រមៀត
លាយម្សៅរមៀតជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ សឹមលាបលើមុន និងរងចាំបាច់សម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញ។
៨. ម្សៅ Baking Soda
លាយម្សៅ Baking soda ជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ សឹមលាបម៉ាស្សាលើមុននិងលាងសម្អាតចេញក្រោយរងចាំរយៈពេល ៥ នាទី។ អនុវត្តឱ្យបាន ៣ ដងក្នុងមួយថ្ងៃ៕