បើ​ទោះបីជា​ការ​ថត​សុដន់ (mammography) គឺជា​វិធីសាស្ត្រ​ដែល​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​បំផុត ដើម្បី​ពិនិត្យ​រក​មើលជំងឺ​មហារីក​សុដន់​ក្តី ប៉ុន្តែ មាន​វិធី​ល្អ​ប្រសើរ​ជា​ច្រើន​ដែល​គេ​អាច​ជំនួស​វា​បាន​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ថត​សុដន់ មិន​អាច​ផ្តល់​ចំលើយ​បាន​ច្បាស់លាស់​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ឡើយ ហើយ​តាម​ពិត​ទៅ ជា​ញឹកញាប់ វា​អាច​បណ្តាល​អោយ​មាន​បញ្ហា​ច្រើន​ជាង​ផ្តល់​ដំណោះស្រាយ​។

លោក​បណ្ឌិត John W. Gofman បាន​ចំណាយពេល ៣០ ឆ្នាំ​ក្នុង​ការ​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​វិទ្យុសកម្ម​កម្រិត​ទាប​នៅ​លើ​មនុស្ស ដែល​មាន​ច្រើន​នៅ​ក្នុង​ការ​ថត​សុដន់ ​។ លោក​បាន​ប៉ាន់​ប្រមាណ​ថា ៧៥ ភាគរយ​នៃ​មហារីក​សុដន់​អាច​ការពារ​បាន​ដោយ​ការ​ជៀសវាង ឬ​កាត់​បន្ថយ​ការ​ប៉ះពាល់​ទៅ​នឹង​វិទ្យុសកម្ម​ដែល​បាន​មក​ពី​កាំរស្មី X នៃ​ការ​ថត​សុដន់ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ផ្សេង​ៗ​ទៀត​។

លើស​ពី​ការ​ប៉ះពាល់​ទៅ​នឹង​វិទ្យុសកម្ម​ដ៏​គ្រោះថ្នាក់ នីតិវិធី​នៃ​ការ​ថត​សុដន់ គឺ​ធ្វើការ​សង្កត់​លើ​សុដន់ ដែល​វា​អាច​ជួយ​អោយ​កោសិកា​មហារីក​រាលដាល​កាន់តែ​ធំ​ដែល​អាច​បណ្តាល​អោយ​ពួក​វា​រាលដាល​ចេញពី​ជាលិកា​សុដន់​ទៅ​កោសិកា​ផ្សេង​ៗ​បាន ដែល​គេ​ហៅ​ថា Metastasis៕