សុខភាពឆ្អឹងរឹងមាំ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយទាំងមូលល្អប្រសើរដោយជួយការពារគ្រប់សរីរាង្គខាងក្នុង រួមទាំងសាច់ដុំ ហើយអាចជៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងថា កាល់ស្យូម ជាសារធាតុដ៏សំខាន់ក្នុងការរក្សាសុខភាពឆ្អឹងរឹងមាំ។ ទោះជាយ៉ាងណាប្រូតេអ៊ីន ប៉ូតាស្យូម សារធាតុ beta-carotene ម៉ាញ៉េស្យូម និងវីតាមីនផ្សេងៗដទៃទៀតក៏សំខាន់ជួយធ្វើឱ្យឆ្អឹងកាន់តែរឹងមាំឡើងផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទាន ឬបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីឆ្អឹងរឹងមាំ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ ៖

១. យ៉ាអួរ

វីតាមីន D គ្រប់គ្រាន់ក្នុងរាងកាយក៏ចាំណាស់ដែរសម្រាប់ពង្រឹងសុខភាពឆ្អឹង។ ហើយយ៉ាអួរជាប្រភពដ៏ប្រសើរនៃវីតាមីននេះដោយ ១ ពែងនៃអាហារនេះមានផ្ទុកវីតាមីន D ប្រមាណដល់ទៅ ២០ភាគរយ និងកាល់ស្យូមប្រមាណ ៣០ ភាគរយនៃតម្រូវការប្រចាំថ្ងៃ។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកជ្រើសរើសយ៉ាអួរគ្មានជាតិខ្លាញ់ជំនួសយ៉ាអួរធម្មតាដោយប្រភេទមួយចំនួនក្នុងចំណោមនោះមិនមានផ្ទុកវីតាមីន D និងកាល់ស្យូមខ្ពស់ឡើយ។

២. បន្លែបៃតង

ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែចាំបាច់សម្រាប់ភាពរឹងមាំនៃឆ្អឹង។ ក្រៅពីកាល់ស្យូម បន្លែបៃតងក៏ផ្ដល់ឱ្យរាងកាយនូវម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម និងជាតិដែក ដែលសុទ្ធតែសំខាន់សម្រាប់ពង្រឹងសុខភាពឆ្អឹង។ បន្លែបៃតងក៏មានផ្ទុកសារធាតុ oxalates ដែលជួយឱ្យរាងកាយស្រូបយកជាតិកាល់ស្យូមបានត្រឹមត្រូវផងដែរ។

៣. ត្រីសាលម៉ុន

ជាប្រភពដ៏ប្រសើរបំផុតមួយនៃវីតាមីន D។ លើសពីនេះទៅទៀតត្រីសាលម៉ុនក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលទប់ស្កាត់ជំងឺស្ទះសសៃឈាមបេះដូងបានយ៉ាងប្រសើរផងដែរ។ ហើយអ្នកអាចទទួលបានជាតិកាល់ស្យូមបន្ថែមពីត្រីសាលម៉ុនកំប៉ុង។

៤. ស៊ុត

ជាប្រភពដ៏ប្រសើរនៃវីតាមីន D ដែលដើរតួនាទីយ៉ាងសំខាន់បំផុតជួយប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺពុកឆ្អឹង។ វីតាមីន D ជួយរាងកាយក្នុងការស្រូបយកជាតិកាល់ស្យូមពីអាហារផ្សេងៗដែលអ្នកបានទទួលទាន។

៥. អាហារសម្បូរវីតាមីន C

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាវិធីដ៏ប្រសើរបំផុតដើម្បីទប់ស្កាត់ជំងឺពុកឆ្អឹង គឺផ្ដល់ឱ្យរាងកាយនូវជាតិកាល់ស្យូមគ្រប់គ្រាន់។ ទោះជាយ៉ាងណាអ្នកប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាវីតាមីន C ក៏ចាំបាច់ដើម្បីសុខភាពឆ្អឹងផងដែរ។ ស្ត្រីក្រោយអស់រដូវដែលប្រើថ្នាំគ្រាប់វីតាមីន C នឹងមានដង់ស៊ីតេឆ្អឹងខ្ពស់ជាងបើប្រៀបធៀបជាមួយអ្នកដែលខ្វះវីតាមីននេះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង