ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
បុគ្គលដែលកើតក្នុងឆ្នាំវក ក្នុងខែ១២នេះ អ្នកនឹងជួបឱកាសល្អមួយដែលមិនធ្លាប់មាន។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់ ហើយប្រឹងឲ្យអស់ពីសមត្ថភាព នោះអ្នកនឹងអាចប្រមូលបានទ្រព្យធំចូលមកជាមិនខានឡើយ។
ឆ្នាំមមែ
អ្នកដែលកើតក្នុងឆ្នាំមមែ ខែ១២ ជាខែដែលអ្នកងាយប្រមូលបានផលជាងគេ ហើយក៏ជាខែដែលអ្នកមានលុយចាយច្រើនដែរ។ ជាពិសេស អ្នកនឹងអាចទទួលបានការសរសើរពីចៅហ្វាយនាយទៀតផង។
ឆ្នាំច
មនុស្សដែលកើតក្នុងឆ្នាំច ក្នុងខែក្រោយ នឹងអាចរីកចម្រើនគ្រប់វិស័យ ដោយធ្វើឲ្យអ្នកសប្បាយចិត្តជាខ្លាំង។ ដូចនេះ អ្នកនឹងមិនខ្វះលុយចាយទៀតទេ ដោយមិនចាំបាច់រំពឹងលើនរណាទៀតឡើយ៕