ជាធម្មតាការហើមពោះក្រោយទទួលទានអាហាររួច គឺជាអាការៈទូទៅមួយនៃបញ្ហាពិបាករំលាយអាហារ។ វាកើតឡើងនៅពេលជាតិហ្គាសកកើតឡើងប្រមូលផ្ដុំក្នុងពោះដែលបណ្ដាលឲ្យប៉ោងតឹង ឬហើមពោះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាមានកត្តាផ្សេងៗច្រើនណាស់ដែលបង្កបញ្ហាហើមពោះ! ថាតើកត្តាទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអាចបង្កអាការៈហើមពោះ ៖
១. ទទួលទានជាតិសសៃច្រើនពេក
ពិតណាស់របបអាហារមានជាតិសសៃខ្ពស់ គឺល្អសម្រាប់ទប់ស្កាត់បញ្ហាទល់លាមកនិងជួយឱ្យស្រកទម្ងន់ដែលលើស ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។ ទោះជាយ៉ាងណាមនុស្សចំនួនបែរជាជួបប្រទះអាការៈហើមពោះទៅវិញក្រោយទទួលទានអាហារសម្បូរជាតិសសៃច្រើន។ ប្រសិនបើអ្នកជាម្នាក់ក្នុងចំណោមនោះ ចូរព្យាយាមបន្ថយការទទួលទានជាតិសសៃដើម្បីចៀសផុតបញ្ហា។
២. ទទួលទានអាហារកញ្ចប់ច្រើនពេក
អាហារកញ្ចប់ ឬអាហារកែច្នៃមានផ្ទុកជាតិសូដ្យូមខ្ពស់ដែលអាចនាំឱ្យហើមពោះ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមទទួលទានអាហារស្រស់ៗជំនួសវិញ ឬកម្រិតការទទួលទានអាហារកញ្ចប់និងជ្រើសរើសប្រភេទដែលមានផ្ទុកជាតិសូដ្យូមត្រឹម ៥០០ មីលីក្រាម ឬតិចជាងនេះ។
៣. ទទួលទានអាហារមានផ្ទុកជាតិខ្លាញ់ច្រើន
អ្នកក៏ចាំបាច់គួរកម្រិតការទទួលទានអាហារដែលមានផ្ទុកជាតិខ្លាញ់ សូម្បីតែខ្លាញ់ល្អមួយក៏អាចបង្កអាការៈហើមពោះបានផងដែរ។ ប្រសិនបើអ្នកឧស្សាហ៍ហើមពោះ ចូរជ្រើសរើសរបបអាហារមានជាតិខ្លាញ់ទាបបំផុត។
៤. មិនកម្រិតការទទួលទានភេសជ្ជៈកាបូណាត
ជាតិហ្គាសក្នុងភេសជ្ជៈកាបូណាតអាចបណ្ដាលឱ្យអ្នកហើមពោះបានយ៉ាងងាយ។ ដូច្នេះអ្នកមិនគួររួមបញ្ចូលភេសជ្ជៈមានជាតិហ្គាសក្នុងរបបអាហារឡើយ។
៥. ទំពារអាហារលឿនពេក
មានមូលហេតុពីរដែលបញ្ជាក់ថា ការទទួលទានអាហារលឿនៗ គឺមិនល្អសោះឡើយ។ ទី ១ ការបរិភោគលឿនធ្វើឱ្យអ្នកទំពារអាហារមិនបានល្អ ឬច្រើនគ្រប់គ្រាន់ដែលបង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារ។ ទី ២ នោះ គឺវាធ្វើឱ្យអ្នកលេបខ្យល់ចូលពោះដោយចៃដន្យច្រើនជាងធម្មតាជាហេតុបណ្ដាលឱ្យងាយនឹងហើមពោះ។