ការមានផ្ទៃពោះអាចនិយាយបានថា នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សថ្មីមួយទៀត ហើយផលវិបាកនៃការមានផ្ទៃពោះ ក៏ល្មមនឹងធ្វើឲ្យស្ត្រីមួយចំនួន លែងចង់បានកូនទៀតផងដែរ។
ជាការពិត ការមានផ្ទៃពោះ នឹងធ្វើឲ្យស្ត្រីរីករាយ ប៉ុន្តែ ទន្ទឹងនឹងនេះ អ្នកក៏ត្រូវប្រឈមទៅនឹងផលវិបាក ក៏ដូចជាភាពខ្មាស់អៀនមួយចំនួន ដែលបណ្តាលមកពីការផ្លាស់ប្តូរក្នុងរាងកាយ។
ខាងក្រោមនេះ គឺជាអ្វីដែលស្ត្រីភាគច្រើន ត្រូវប្រឈមមុខ ហើយវាពិតជារឿង ដែលគួរឲ្យខ្មាស់អៀនខ្លាំងណាស់ ប្រសិនបើវាកើតមាន នៅតាមទីសាធារណៈ ឬកន្លែងធ្វើការ។
- ផោម ឬភើរច្រើនដងក្នុងមួយថ្ងៃៗ
- ពេលខ្លះ អាចលេចនោមដោយមិនដឹងខ្លួន ជាពិសេស ពេលសើច ឬកណ្តាស់
- ប្រដាប់ភេទ ឬរាងកាយ អាចមានក្លិនមិនល្អ
- ហៀរទឹកដោះម្តងម្កាល ជាពិសេស នៅត្រីមាសទីបី
- ប្រឈមទៅនឹងជំងឺឬសដូងបាត
- កើតមុន ហើយស្បែកឡើងគ្រើម
- ស្បែកឡើងខ្មៅជាងមុន
- ដោះឡើងធំ
- ទៅបន្ទប់ទឹកញឹកញាប់
- ចង្អោរ ឬក្អួត
- ផ្លាស់ប្តូរអារម្មណ៍ ដូចជាទប់អារម្មណ៍មិនជាប់ ឆាប់ខឹង ឬឆេវឆាវមួយរំពេចជាដើម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855