តាម​ពិត​ទៅ​មិនបាច់​និយាយ​ក៏​អ្នក​ទាំងអស់​គ្នា​អាច​ដឹង​ហើយ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ច្រើន​តែ​ត្រូវ​បាន​គេ​ណែនាំ​មិន​ឲ្យ​បរិច្ចាគ​ឈាម​ឡើយ​។ ក្នុង​ពេល​មាន​ផ្ទៃពោះ ការ​ប្រែប្រួល​រាង​កាយ​នឹង​ធ្វើ​ឲ្យ​កើន​ចំណុះ​ឈាម និង​កោសិកា​គ្រាប់​ឈាម​មែន​។ ប៉ុន្តែ​ដោយសារ​តែ​កំណើន​នេះ​មិន​សមាមាត្រ​នឹង​ជាតិ​ទឹក​ក្នុង​ឈាម ទើប​បណ្តាល​ឲ្យ​មាន​បញ្ហា​កង្វះ​គ្រាប់​ឈាម ដោយសារ​តែ​ឈាម​ខាប់​ពេក ហើយ​រឿង​នេះ​តែងតែ​កើត​មាន​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​រូប​។

អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ត្រូវ​តែ​ប្រាកដ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តែ​មាន​ចំនួន​ជាតិ​ដែក និង​ឈាម​គ្រប់គ្រាន់​ក្នុង​ខ្លួន​នៅ​ពេល​បញ្ជូន​ទៅ​សម្រាល ទើប​អាច​គ្រប់គ្រង​ការ​កង្វះ​គ្រាប់​ឈាម​នេះ​បាន​ដោយ​មិនបាច់​ប​ញ្ជូ​ល​ឈាម​។ ដូច្នេះ​ហើយ ស្ត្រី​មាន​ផ្ទៃពោះ​មិន​ដែល​ណែនាំ​ឲ្យ​បរិច្ចាគ​ឈាម​ឡើយ​។

យ៉ាងណាមិញ បើសិនជា​ស្ត្រី​បរិច្ចាគ​ឈាម​ហើយ​ទើប​ដឹង​ថា​មាន​ផ្ទៃពោះ​នោះ វា​ក៏​មិន​មាន​អ្វី​គ្រោះថ្នាក់​ដល់​ម្តាយ ឬ​កូន​ដែរ​។ ស្ត្រី​គ្រាន់តែ​ត្រូវការ​បំពេញបន្ថែម​នូវ​ការ​បាត់បង់​ជាតិ​ដែក​វិញ​តាម​រយៈ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក​។

ម្យ៉ាងវិញទៀត បើសិនជា​ស្ត្រី​មាន​បញ្ហា​សុក​បាំង​មាត់ស្បូន ឬ​ជា​ស្ត្រី​ដែល​ត្រៀមខ្លួន​នឹង​បាត់បង់​ឈាម​ច្រើន​ក្នុង​ពេល​សម្រាល ពួក​គេ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ចៀសវាង​ការ​ចាក់ ឬ​បញ្ចូល​ឈាម​គ្រប់​ប្រភេទ​។ ស្ត្រី​ទាំងនេះ​អាច​បរិច្ចាគ​ឈាម​ក្នុង​ត្រីមាស​ទី​ពីរ និង​រក្សា​វា​ទុក្ខ​ក្នុង​ធានា​គា​ឈាម ដើម្បី​អាចយ​កមក​ប្រើ​វិញ​ក្នុង​ករណី​ដែល​បាត់បង់​ឈាម​ច្រើន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង