ប្រសិនជាអ្នកម្តាយចង់ធានាពីសុវត្ថិភាពរបស់កូនក្នុងផ្ទៃ អ្នកម្តាយគួរតែឃ្លាតឲ្យឆ្ងាយពីរបស់៣នេះ។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយគួរតែឃ្លាតឲ្យឆ្ងាយពីផ្សែងបារី ព្រោះក្នុងនោះមានផ្ទុកសារធាតុពុលច្រើន។ ក្រោយពេលដែលអ្នកម្តាយហិតផ្សែងបារីច្រើន នឹងធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនគ្រប់រូបរាងឡើយ។
- អ្នកម្តាយក៏មិនគួរអ៊ុត និងលាបសក់ដែរ ព្រោះសារធាតុផ្សំដែលមានក្នុងថ្នាំទាំងនោះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទេ ថែមទាំងអាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃជាខ្លាំង។
- ទឹកអប់ក៏អ្នកម្តាយមិនគួរប្រើដែរ ព្រោះក្រោយពេលដែលអ្នកម្តាយហិតច្រើន នឹងធ្វើឲ្យសុខភាពអ្នកមិនល្អទេ ថែមទាំងធ្វើឲ្យកូនក្នុងផ្ទៃក៏លូតលាស់មិនបានល្អដែរ។ ដូចនេះ អ្នកម្តាយគួរតែឃ្លាតឲ្យឆ្ងាយពីរបស់៣នេះ ទើបសុខភាពអ្នកមិនមានបញ្ហា៕