ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ឆ្នាំជូត មានប្រតិកម្មខ្ពស់ណាស់ ដោយតែងរកឃើញផ្លូវទ្រព្យមុនគេជានិច្ច។ ជាពិសេស ក្នុងប៉ុន្មានថ្ងៃនេះ គេនឹងអាចរកឃើញផ្លូវធំមួយទៀតដែលអាចនាំទ្រព្យចូលមកយ៉ាងងាយ មិនសូវឈឺក្បាលឡើយ។
ឆ្នាំខាល
ឆ្នាំខាល លាភតែងតាមជិតខ្លួនជានិច្ច ដោយធ្វើឲ្យសំណាងអាក្រក់មិនសូវចូលមកទេ។ ជាហេតុដែលធ្វើឲ្យគេងាយក្លាយជាអ្នកមានណាស់ ព្រោះលាភល្អឃ្លាតមិនឆ្ងាយពីខ្លួនគេបានយូរឡើយ។
ឆ្នាំកុរ
ឆ្នាំកុរ មានចិត្តល្អ មានចរិតរឹងមាំ ព្រមទាំងធ្វើអ្វីក៏មានរបៀបរបបផងដែរ។ ជាពិសេស គេជាបុគ្គលដែលតែងមានទំនាក់ទំនងល្អជាមួយមនុស្សជាច្រើន។ ជាហេតុដែលធ្វើឲ្យឱកាសនៃការឡើងប្រាក់ខែ និងឋានៈគឺខ្ពស់ណាស់៕