ដោយ វេជ្ជ. ងួន សេរ័ត្ន
ស្ត្រីមានផ្ទៃពោះភាគច្រើននឹងមានអារម្មណ៍ផ្លាស់ប្តូរខ្លះនៅក្នុងសុដន់របស់ពួកគេ។ សុដន់របស់អ្នកនឹង មានទំហំកាន់តែធំនៅពេលក្រពេញទឹកដោះរបស់អ្នករីកធំធាត់និងជាលិកាខ្លាញ់រីកធំ។
សុដន់អាច រឹងនិងតឹងនៅអំឡុងពេលមានផ្ទៃពោះដំបូងនិងប៉ុន្មានខែចុងក្រោយ។
ចំណែកសរសៃវ៉ែនខៀវក៏អាចលេចឡើងផងដែរនៅពេលការផ្គត់ផ្គង់ឈាមរបស់អ្នកកើនឡើង។ ក្បាលដោះរបស់អ្នកអាចមានពណ៌ឡើងក្រមៅផងដែរហើយពេលខ្លះcolostrum ដែលជាទឹកដោះមានសភាព ខាប់អាចនឹងហូរចេញពីសុដន់របស់អ្នក។ ការផ្លាស់ប្តូរទាំងអស់នេះគឺជារឿងធម្មតាទេ។
អ្នកគួរអនុវត្តវិធីដូចខាងក្រោមនេះ ដើម្បីដោះស្រាយបញ្ហាសុដន់នៅពេលមានផ្ទៃពោះ។
• ពាក់អាវទ្រនាប់ដែលផ្តល់នូវការទ្រសុដន់បានយ៉ាងល្អ។
• ជ្រើសរើសអាវទ្រនាប់ដែលផ្តល់ផាសុខភាព
• ពាក់អាវទ្រនាប់ធំជាងមុននៅពេលសុដន់របស់អ្នកកាន់តែធំ។ អាវទ្រនាប់របស់អ្នកគួរតែសមល្អដោយមិនធ្វើឱ្យក្បាលសុដន់របស់អ្នកងាយឈឺចាប់៕