បើកូនអ្នកមានចំនុចទាំង៨ខាងក្រោមនេះ នោះបញ្ជាក់ថាកូនអ្នកជាកូនក្មេងដែលមានប្រាជ្ញាឆ្លាតវៃខុសពីក្មេងដទៃទៀត។តើមានចំនុចអ្វីខ្លះ?

  1. កុមារដែលចូលចិត្តសើច អាចនិយាយបានថាចូលចិត្តសើចតាំងពីជាទារក។
  2. ទារកដែលបើកកណ្តាប់ដៃលឿន ព្រោះជាធម្មតាទារកកើតមកសុទ្ធតែក្តាប់ដៃគេជាប់ លុះក្រោយពេល៣ខែទើបគេចាប់ផ្តើមលាដៃរបស់គេ ដូចនេះបើគេលាលឿន មានន័យថាខួរក្បាលគេឆ្លាត ព្រោះខួរក្បាលបញ្ជាឱ្យដៃលា។
  3. កុមារដែលចូលចិត្តតួលេខក៏ឆ្លាតដែរ។
  4. កុមារដែលមានការចងចាំល្អ គេតែងតែចំណាំបានគ្រប់រឿងដែលអ្នកប្រាប់គេ និងទីកន្លែងដែលអ្នកធ្លាប់នាំគេទៅ។
  5. កុមារដែលអាចផ្តោចអារម្មណ៍ទៅលើវត្ថុមួយបានយូរ មិនងាយបែកអារម្មណ៍។
  6. កុមារដែលឆាប់ចេះនិយាយ ក៏ជាកុមារដែលឆ្លាតដែរ ព្រោះកុមារដទៃត្រូវការពេលវេលាយូរដើម្បីរៀននិយាយ។
  7. កុមារដែលស្រលាញ់ចូលចិត្តប្រដាប់ប្រដាល់លេងជាច្រើនប្រភេទខុសៗគ្នា។
  8. កុមារដែលចូលចិត្តឆ្ងល់គ្រប់រឿង ហើយថែមទាំងចូលចិត្តអានសៀវភៅផ្សេងៗទៀតផង៕