រោគសញ្ញាអាចលេចឡើងពី ១៤ ទៅ ១៦ ថ្ងៃ បន្ទាប់ពីការប៉ះពាល់ ដំបូង ប៉ុន្តែវាក៏អាចកើតឡើងបានគ្រប់ពេល ពី ១០ ថ្ងៃ រហូតដល់ ២១ ថ្ងៃបន្ទាប់ពីការមានទំនាក់ទំនងជាមួយមេរោគនេះ។ អុតស្វាយ ត្រូវបានកំណត់ដោយមានអាការៈក្តៅស្ទីង ពីមួយថ្ងៃ ទៅពីរថ្ងៃគឺអាចមានកម្តៅរហូតដល់៣៩ អង់ហ្សាសេ ជាទូទៅ តែងមានភាពទន់ខ្សោយ និង កន្ទួលៗ ដែលជាសញ្ញាដំបូងនៃជំងឺនេះ។ មនុស្សម្នាក់កម្រណាស់ ដែលអាចមានជំងឺនេះ ហើយដោយគ្មានការកន្ទួលនោះ។ កន្ទួលរបស់អុតស្វាយនេះ តែងមានការរីកចម្រើន ដោយមានចំណុចពណ៌ក្រហម បានកើតឡើងមក ជាលើកដំបូងហើយនិងមានដំណើរការរហូតទៅដល់មានជាពងបែក ហើយពងដែលបែកផ្ទុះចេញមកហើយនោះ និងធ្វើការបង្កើតជាស្នាមដំបៅមានមុខ បន្ទាប់មកបានករជាក្រមរ។ ដំណើរការនេះជាធម្មតា តែងចាប់ផ្តើមនៅលើស្បែកក្បាល បន្ទាប់មកតំបន់ដងខ្លួន (ជាតំបន់ដែលអ្នកគួរមានការផ្តោតអារម្មណ៍បំផុត ) ហើយទីបំផុត គឺដៃ និងជើង ។ តំបន់ណាមួយនៃស្បែក ដែលត្រូវបានរងការប៉ះពាល់ដោយ ក្រណាត់កន្ទបកូនក្មេង , វល្លិពុល , ត្រអក, ស្បែកដែលរងការប៉ះព្រះអាទិត្យ ជាដើម ជាធម្មតាកន្ទួលនេះគឺមានការរមាស់ខ្លាំងណាស់ ( pruritic )៕
ពត៌មានប្រចាំថ្ងៃ រោគសញ្ញាអ្វី...
រោគសញ្ញាអ្វីខ្លះ ដែលថាអ្នកអាចមានជំងឺអុតស្វាយ?
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855