គ្រូពេទ្យប្រហែលជាសួរអ្នកបន្ថែមអំពីប្រវត្តិសុខភាពគ្រួសារអ្នក ប៉ុន្តែតើអ្នកមានដឹងថាហេតុអ្វីបានជាសួរបែបនេះទេ? ខាងក្រោមនេះគឺជាការពន្យល់អំពីមូលហេតុដែលអ្នកត្រូវដឹងអំពីប្រវត្តិសុខភាពគ្រួសារនៅដំណរទាំងបីចុងក្រោយ នៅពេលដែលអ្នកទៅជួបពេទ្យមើលជំងឺ៖
- គ្រូពេទ្យអាចប្រើប្រាស់ព័ត៌មាននេះដើម្បីជួយកំណត់ស្ថានភាពជំងឺរបស់អ្នកដូចជា ជំងឺមហារីក ទឹកនោមផ្អែម ឬបេះដូង
- ការប្រឈមនឹងការកើតជំងឺរ៉ាំរ៉ៃគឺកាន់តែខ្ពស់បើសិនជាសមាជិកគ្រួសារអ្នកធ្លាប់មានរួចហើយ
- អ្នកមិនអាចមានឥទ្ធិពលទៅលើប្រវត្តិជំងឺរបស់គ្រួសារទេ តែអ្នកអាចមានឥទ្ធិពលទៅលើសុខភាពផ្ទាល់ខ្លួនរបស់អ្នកតាមរយៈការមិនជក់បារី ត្រូវហាត់ប្រាណ និងញ៉ាំអាហារផ្តល់សុខភាពល្អជាងមុន៕