បញ្ហាស្បែកគឺជារឿងដែលកើតមានជាញឹកញាប់លើអ្នកដែលមានជំងឺទឹកនោមផ្អែម ប៉ុន្តែការដែលមានទម្លាប់ថែរក្សាស្បែកបានល្អជាប្រចាំ ប្រហែលជាអាចផ្តល់នូវការការពារមួយចំនួនបាន។ ខាងក្រោមនេះគឺជាការណែនាំខ្លះទៅលើស្បែកអ្នកមានជំងឺទឹកនោមផ្អែម៖

  • ចូរគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានល្អដើម្បីការពារកុំឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ ដែលរឿងនេះអាចធ្វើឲ្យស្បែកកាន់តែមានបញ្ហាធ្ងន់ធ្ងរបាន
  • ផ្តល់សំណើមដល់ស្បែកឲ្យបានល្អ និងងូតទឹកក្តៅឧណ្ហៗ
  • លាងសម្អាត និងថែរក្សាស្បែកដែលដាច់ដោចភ្លាមៗ។ បន្ទាប់មកចូរធ្វើទៅតាមការណែនាំរបស់គ្រូពេទ្យ លើការប្រើប្រាស់ថ្នាំលាបជាប្រភេទថ្នាំផ្សះ
  • ចូរបង្កើនសំណើមក្នុងផ្ទះនៅខែរងាយហើយស្ងួត និងចៀសវាងការងូតទឹករាល់ថ្ងៃ។ ចូរកុំភ្លេចប្រើប្រាស់សាប៊ូកក់សក់ និងសាប៊ូដុំមានជាតិកាត់តិចតួចបានហើយ
  • ចូរពិនិត្យ និងថែរក្សាប្រអប់ជើងរាល់ថ្ងៃ
  • ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការថែរក្សាស្បែកគ្រប់យ៉ាង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង