ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញពីពេលវេលាដែលអ្នកអាចចាប់ផ្តើមរួមភេទវិញ ក្រោយពេលដែលកើតកូនរួច។ តើក្នុងថ្ងៃណាទៅ?

ជាធម្មតា អ្នកអាចចាប់ផ្តើមរួមភេទវិញក្រោយសម្រាលរួចចំនួន៤២ថ្ងៃ ឬ៦អាទិត្យ ដោយឆ្លងកាត់ការពិនិត្យសុខភាពត្រឹមត្រូវរួច។ ដូចនេះ ពេលដែលអ្នកចាប់ផ្តើមរួមភេទវិញ អ្នកគួរតែប្រើសកម្មភាពទន់ភ្លន់ ព្រោះសុខភាពអ្នកមិនទាន់រឹងមាំឡើយ។ បើអ្នកប្រើសកម្មភាពធ្ងន់ធ្ងរ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។ ប៉ុន្តែបើរួមភេទរួច មានការចេញឈាម គួរតែពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីកុំឲ្យចេញកាន់តែច្រើន។ ជាពិសេស អ្នកមិនគួររួមភេទយូរឡើយ ដោយមិនគួរហួសពី៣០នាទីទេ ទើបមិនប៉ះពាល់ដល់សុខភាពអ្នក ហើយអ្នកគួរតែធ្វើការពន្យារកំណើត ព្រោះបើមិនពន្យារកំណើត អ្នកនឹងអាចមានផ្ទៃពោះម្តងទៀត។ ម្យ៉ាងទៀត បញ្ហាអនាម័យ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបសុខភាពអ្នកមិនទ្រុឌទ្រោមខ្លាំង៕