ប្រសិនជាអ្នកមិនចង់ចាស់មុនអាយុ health.com.khសូមប្រាប់អ្នកកុំគេងតាមរបៀបខាងក្រោមនេះឲ្យសោះ។ តើមានអ្វីខ្លះទៅ?

  1. មុនពេលដែលអ្នកចូលគេង អ្នកមិនគួរយកកំហឹងទៅជាមួយទេ ព្រោះអាចធ្វើឲ្យអ្នកពិបាកដកដង្ហើម ដោយធ្វើឲ្យអ្នកពិបាកគេងលក់ណាស់។
  2. អ្នកមិនគួរពិសារអាហារឆ្អេតពេកមុនចូលគេងដែរ ព្រោះវាអាចធ្វើឲ្យក្រពះអ្នករំលាយអាហារមិនល្អ ដោយធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលអ្នក។ ជាហេតុដែលធ្វើឲ្យអ្នកគេងមិនលក់ឡើយ។
  3. អ្នកមិនគួរគេងទល់មុខគ្នាទេ ព្រោះអ្នកអាចស្រូបយកឧស្ម័នកាបូនិចចូលច្រើន ដោយធ្វើឲ្យអ្នកសុបិន្តច្រើន គេងមិនលក់ ហើយវិលមុខក្រោយពេលដែលក្រោកពីគេង។
  4. នៅពេលដែលអ្នកមិនសម្អាតមុខ ដោយទុកម្សៅលើមុខចូលគេង នោះវានឹងធ្វើឲ្យរន្ធញើសអ្នកស្ទះ ដោយធ្វើឲ្យមុខអ្នកឆាប់ចាស់មុនអាយុណាស់។
  5. នៅពេលដែលអ្នកមិនបិទទូរទស្សន៍ ហើយគេង វានឹងធ្វើឲ្យអ្នកតែងតែដឹងខ្លួន គេងមិនលក់ស្រួលឡើយក្នុងរយៈពេលមួយយប់នេះ។
  6. អ្នកមិនគួរយកដៃអ្នកធ្វើជាខ្នើយសម្រាប់គេងឡើយ ព្រោះវាអាចធ្វើឲ្យឈាមដើរមិនស្រួល ដោយធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។
  7. អ្នកនឹងប្រែជាល្ងង់ ក្រោយពេលដែលអ្នកគ្មានពេលវេលាត្រឹមត្រូវក្នុងការគេង។ ដូចនេះ អ្នកគួរតែគេងឲ្យគ្រប់ម៉ោង និងទៀងពេល ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។
  8. នៅពេលដែលអ្នកគេងដោយអង្គុយ វានឹងធ្វើឲ្យខួរក្បាលអ្នកខ្វះអុកស៊ីសែន។ ដូចនេះ ក្រោយពេលដែលអ្នកក្រោកពីគេង អ្នកនឹងកើតមានអាការៈវិលមុខ ឬត្រចៀកស្តាប់មិនសូវលឺជាដើម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង