ប្រសិនជាអ្នកចង់ទទួលបានសុភមង្គល health.com.khនឹងបង្ហាញអ្នកពីមនុស្សប្រុស៦ប្រភេទដែលអ្នកមិនគួរនៅជិត។ តើមានអ្វីខ្លះទៅ?

  1. ប្រសិនជាបុរសម្នាក់ចូលចិត្តប្រើកម្មវិធីរបស់Appផ្សេងៗដើម្បីរាប់អានមិត្តភក្តិ ជាពិសេស មិត្តភក្តិស្រី អ្នកគួរតែកុំប្រគល់អនាគតអ្នកដល់គេ ព្រោះគេមិនអាចផ្តល់សុភមង្គលដល់អ្នកបានឡើយ មានតែការពិបាកចិត្តតែប៉ុណ្ណោះ។
  2. បើគេនៅតែរក្សាទំនាក់ទំនងជាមួយសង្សារចាស់ ក៏អ្នកមិនគួរដើរជាមួយគេដែរ ព្រោះគេមិនអាចទម្លាក់ស្នេហាចុះបានឡើយ។ មានថ្ងៃណាមួយ ស្នេហាចាស់នេះអាចកើតឡើងវិញដោយមិនដឹងខ្លួន។
  3. ប្រសិនជានៅពេលដែលនៅជាមួយអ្នក គេមិនអាចលើកទូរស័ព្ទនិយាយមុខអ្នក ដោយត្រូវដើរទៅឆ្ងាយដើម្បីនិយាយ បុរសម្នាក់នេះមិនស្មោះឡើយ។ ដូចនេះ មុននឹងអ្នកចង់បន្តនៅជាមួយគេ អ្នកគួរតែគិតឡើងវិញឲ្យបានច្បាស់។
  4. បើសូម្បីតែលុយបន្តិចបន្តួច គេយកពីអ្នក ហើយគិតយ៉ាងល្អិតល្អន់ អ្នកមិនគួររស់នៅជាមួយគេទេ ព្រោះអ្នកនឹងគ្មានសេរីភាពឡើយ។ ជាពិសេស អ្នកនឹងអាចឈ្លោះព្រោះតែរឿងលុយនេះរាល់ថ្ងៃជាមិនខានឡើយ។
  5. ប្រសិនជាបុរសម្នាក់មិនរកអ្នកមុន ដោយអ្នកតែងតែរកគេនិយាយគ្នាមុន អ្នកមិនស័ក្តិសមនឹងគេឡើយ ព្រោះគេមិនបានផ្តល់តម្លៃដល់អ្នក ថែមទាំងមិនទុកអ្នកសំខាន់ទៀតផង ទើបគេធ្វើបែបនេះ។ ដូចនេះ អ្នកមិនគួរនៅជិតគេឡើយ បើអ្នកចង់បានសុភមង្គល។
  6. បើបុរសម្នាក់ព្រោះតែលេងGame ហើយមិនរវល់អ្នក នោះអ្នកគួរតែចាកឆ្ងាយពីគេ ព្រោះមនុស្សប្រុសបែបនេះ មានគំនិតក្មេងខ្ចី មិនទាន់មានគំនិតចាស់ទុំឡើយ។ ដូចនេះ បើអ្នករៀបការជាមួយគេ អ្នកនឹងមានតែទឹកភ្នែកតែប៉ុណ្ណោះ៕