Join with Health.com.kh on Telegram

ខ្ញុំអាយុ ១៤ឆ្នាំ ហើយថ្មីៗនេះកំពុងតែឈឺក្នុងពងស្វាសរយៈពេលពីរបីម៉ោងក្នុងមួយថ្ងៃ ហើយប្រហែលជាកើតឡើងពីរដងក្នុងមួយខែដែរ។ ខ្ញុំគិតថា វាប្រហែលជាការឈឺចាប់ដោយសារតែលូតកម្ពស់ ប៉ុន្តែតើវាអាចដោយសារតែការសម្រេចកាម ឬដោយសារតែខ្ញុំដាក់កុំព្យូទ័រឡេបថប់លើភ្លៅជាប់? តើវាជាការបង្ករោគដែរទេ? ពេលខ្ញុំស្ទាប់ទៅអត់មានដុំអ្វីចម្លែកទេ តែវាហាក់បីដូចជាហើមបន្តិចដែរ។ ខ្ញុំមិនធ្លាប់មានរបួសនៅលើពងស្វាសខ្ញុំឡើយ។

វាគឺជាសំណួរដ៏ល្អមួយដែលចេះសួរបែបនេះ! មនុស្សប្រុសគួរតែយល់ថារាល់ការឈឺចាប់របស់ពងស្វាគឺជារឿងធ្ងន់ធ្ងរជានិច្ច ទោះបីជាមិនមានរបួសអ្វីជាក់ស្តែងក៏ដោយ។ មានរឿងខ្លះដែលធ្វើឲ្យពងស្វាសឈឺដែរនោះអាចនាំឲ្យមានការខូចខាតជាប់រហូតបើសិនជាទុកយូរពេក។

ដោយសារតែការឈឺចាប់របស់អ្នកបន្តនឹងកើតមានជាប់ និងអាចហើមដែរនោះ អ្នកគួរតែប្រាប់ឪពុកម្តាយឲ្យបានដឹងសិន ហើយទាក់ទងទៅគ្រូពេទ្យភ្លាម។ វាអាចត្រង់ថា អ្នកកំពុងតែមានការឈឺចាប់ដោយសារលូតកម្ពស់ ឬធំធាត់ ប៉ុន្តែមានតែគ្រូពេទ្យទេទើបដឹងច្បាស់អំពីរឿងនេះ។ គ្រូពេទ្យប្រហែលជាណែនាំឲ្យអ្នកទៅជួបអ្នកជំនាញខាងផ្លូវទឹកម៉ូត្រដើម្បីពិនិត្យបន្ថែម។

ការសម្រេចកាមដោយខ្លួនឯងនឹងមិនធ្វើឲ្យមានការឈឺចាប់បែបនេះឡើយ។ វាក៏មិនបង្កឡើងដោយសារការដាក់កុំព្យូទ័រឡេបថប់លើភ្លៅដែរ ប៉ុន្តែវានៅតែជារឿងល្អបំផុតបើសិនជាអ្នកប្រើវាដោយដាក់លើតុធម្មតា។ បើសិនជាអ្នកមិនអាចធ្វើបានទេ យកល្អគួរតែដាក់ខ្នើយនៅចន្លោះរវាងជើង និងឡេបថប់ទៅ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង