ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យកូនចូលចិត្តស្រែកមិនដឹងរឿង។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលអ្នកមិនមានចិត្តអំណត់ចំពោះកូន ដោយមិនសូវខ្វាយខ្វល់លើគេ នោះកូននឹងប្រើការស្រែកដើម្បីធ្វើឲ្យអ្នកចាប់អារម្មណ៍នឹងគេ។ ជាហេតុដែលធ្វើឲ្យគេអាចសាងទម្លាប់នេះបានក្នុងរយៈពេលយូរ។
  2. នៅពេលដែលអ្នកហាមឃាត់កូនច្រើនពេក ដោយមិនឲ្យគេធ្វើនេះ មិនឲ្យគេធ្វើនោះ នឹងធ្វើឲ្យកូនប្រើការស្រែកដើម្បីប្រឆាំងនឹងអ្នក។ ជាពិសេស ពេលដែលអ្នកមិនបានប្រាប់កូនមុនថាមិនឲ្យគេធ្វើអី ហើយពេលគេធ្វើ អ្នកស្រែកមិនឲ្យគេធ្វើ នោះគេនឹងអាចស្រែកយំខ្លាំងដាក់អ្នកវិញ។
  3. នៅពេលដែលកូនចាប់ផ្តើមស្រែក ហើយអ្នកចុះចាញ់ នោះកូននឹងរក្សាទម្លាប់មួយនេះ ព្រោះមានតែការស្រែកនេះទេ ទើបអាចធ្វើឲ្យអ្នកស្តាប់តាមគេ។ ដូចនេះ អ្នកមិនគួរឲ្យកូនរក្សាទម្លាប់មួយនេះឡើយ។
  4. នៅពេលដែលអ្នកតែងតែស្រែកដាក់កូន នោះកូននឹងរៀនតាមអ្នកយ៉ាងលឿន។ ជាហេតុដែលធ្វើឲ្យគេអាចរក្សាទម្លាប់អាក្រក់មួយនេះក្នុងខ្លួន ធ្វើឲ្យអនាគតគេអាចបំផ្លាញយ៉ាងងាយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នចំពោះអាកប្បកិរិយារបស់អ្នកនៅចំពោះមុខកូនឲ្យបានខ្ពស់៕