ជំងឺរលាកថ្លើមប្រភេទ B គឺជាវីរុសមួយប្រភេទដែលធ្វើឲ្យថ្លើមរលាក ហើយការរលាកថ្លើមក៏អាចបង្កឡើងដោយការលេបថ្នាំ ញ៉ាំគ្រឿងស្រវឹង ឬការមានរបួសនៅរាងកាយហើយប៉ះដល់ថ្លើម។ មធ្យោបាយមួយដែលធ្វើឲ្យមនុស្សឆ្លងជំងឺរលាកថ្លើមប្រភេទ B គឺតាមរយៈឈាម។
អ្នកដែលធ្លាប់ឆ្លងជំងឺរលាកថ្លើមប្រភេទ B ក្នុងពេលវេលាណាមួយនៃជីវិតប្រហែលជាផ្ទុកវីរុសនេះក្នុងខ្លួនដោយមិនដឹងថាមានឡើយ។ ពួកគេអាចចម្លងជំងឺនេះទៅអ្នកដទៃតាមរយៈឈាម ឬផ្លូវភេទ។ ដោយសារតែរឿងនេះ មនុស្សម្នាក់ដែលធ្លាប់ធ្វើតេស្តឃើញរលាកថ្លើមប្រភេទ B ក្នុងពេលវេលាណាមួយក្នុងជីវិតហើយ គឺមិនត្រូវបានអនុញ្ញាតិឲ្យធ្វើការបរិច្ចាគឈាមឡើយ។ វាមិនគ្រាន់តែជំងឺរលាកថ្លើមប្រភេទ B ប៉ះពាល់ដល់ការបរិច្ចាគឈាមទេ តែប្រភេទនៃជំងឺរលាកថ្លើមបង្កឡើងដោយវីរុសផ្សេងៗ ជំងឺអេដស៍ និងការបង្ករោគមួយចំនយនទៀតសុទ្ធតែអាចប៉ះពាល់ដល់ការបរិច្ចាគឈាមបានទាំងអស់៕