វាគឺជារឿងមួយសំខាន់ណាស់ក្នុងការកាត់បន្ថយការញ៉ាំកាឡូរីនៅពេលអ្នកកំពុងតែព្យាយាមសម្រកទម្ងន់ ប៉ុន្តែរឿងនេះមិនមែនតែងតែមានន័យថាអ្នកត្រូវតែញ៉ាំអាហារកាន់តែតិចទៅៗទេ។ ខាងក្រោមនេះគឺជាអាហារដែលមានកាឡូរីទាបដែលអ្នកគួរតែញ៉ាំឲ្យច្រើនវិញបើសិនជាចង់សម្រកទម្ងន់៖
- បន្លែ និងផ្លែឈើ ទាំងឆៅ ឬឆ្អិន ដោយមិនត្រូវដាក់ស្ករបន្ថែមឡើយ
- ផលិតផលធ្វើពីទឹកដោះគោគ្មានជាតិខ្លាញ់ ឬមានខ្លាញ់តិចតួច ដូចជាទឹកដោគោស្រស់ យ៉ាអួរជាដើម
- បន្លែ ឬទឹកស៊ុបធ្វើពីប៉េងប៉ោះ ដោយមិនបន្ថែមក្រែមអ្វីពីលើឡើយ
- ចូរញ៉ាំសាច់គោគ្មានខ្លាញ់ សាច់មាន់គ្មានស្បែក និងត្រី
- សណ្តែកក៏ជាអាហារល្អក្នុងការជួយសម្រកទម្ងន់ដែរ៕