ថ្វីបើការហាត់ប្រាណទាំងជង្គង់កំពុងតែឈឺ ស្តាប់មើលទៅដូចមិនសមក៏ដោយ តែការដែលធ្វើការពុតពែនថ្នមៗពិតជាអាចជួយបំបាត់រោគសញ្ញាបានច្រើន។ ខាងក្រោមនេះគឺជារបៀបដែលអ្នកអាចធ្វើលំហាត់ប្រាណដើម្បីសុខភាពជង្គង់បាន៖
- លំហាត់ប្រាណជង្គង់នឹងជួយពង្រឹងដល់សាច់ដុំជុំវិញជង្គង់។ រឿងនេះនឹងជួយធ្វើឲ្យមានកម្លាំងបឺតស្រូបកាន់តែល្អជាងមុន បន្ថយការឈឺចាប់ និងបន្ថយការប្រឈមនឹងរបួសនៅថ្ងៃក្រោយទៀត
- បន្ថយភាពតឹងរបស់សាច់ដុំ ដែលរឿងនេះងាយនឹងធ្វើឲ្យមានរបួសកាន់តែច្រើននៅថ្ងៃក្រោយណាស់
- ជំរុញដល់ភាពបត់បែនក្នុងជង្គង់ ធ្វើឲ្យសន្លាក់ និងសាច់ដុំនៅជុំវិញសាច់ដុំមិនសូវមានការឈឺចាប់ទៀត៕