យោងទៅតាមមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺ (CDC) បានណែនាំថា វ៉ាក់សាំងបង្ការជំងឺផ្តាសាយអាចប្រើបានលើស្រ្តីទាំងអស់ដែលមានផ្ទៃពោះ និងស្រ្តីដែលកំពុងតែចង់មានផ្ទៃពោះ ទើបតែសម្រាលកូនហើយថ្មីៗ ឬស្រ្តីដែលកំពុងតែបំបៅដោះកូនក្នុងរដូវជំងឺផ្តាសាយ។

ការមានផ្ទៃពោះអាចនាំឲ្យមានការប្រែប្រួលច្រើនក្នុងរាងកាយស្រ្តី។ ប្រព័ន្ធភាពស៊ាំនឹងចុះខ្សោយបន្តិច។ រឿងនេះនឹងធ្វើឲ្យស្រ្តីមានផ្ទៃពោះងាយនឹងឆ្លងជំងឺនៅជុំវិញខ្លួនណាស់។ ក្រៅពីនេះ ការប្រែប្រួលទៅលើរបៀបដែលបេះដូង និងសួតធ្វើការក្នុងពេលមានផ្ទៃពោះ នឹងធ្វើឲ្យជំងឺផ្តាសាយកាន់តែងាយវិវត្តន៍ទៅជាអាការៈកាន់តែធ្ងន់ធ្ងរទៀតដូចជារលាកសួតជាដើម។

ការសិក្សាបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺផ្តាសាយគឺមានសុវត្ថិភាពក្នុងពេលមានផ្ទៃពោះ។ ថ្វីបើវ៉ាក់សាំងបង្ការជំងឺផ្តាសាយធ្លាប់តែពីមុនគេប្រើសម្រាប់បាញ់តាមច្រមុះក៏ដោយ ប៉ុន្តៃឥឡូវនេះគេមិនឲ្យប្រើអាប្រភេទនេះចំពោះស្រ្តីមានផ្ទៃពោះឡើយ។

បើសិនជាអ្នកមានរោគសញ្ញាដូចជំងឺផ្តាសាយមុនពេល ឬក្រោយពេលចាក់វ៉ាក់សាំង ចូរទាក់ទងទៅគ្រូពេទ្យវិញភ្លាមៗ។ ស្រ្តីមានផ្ទៃពោះដែលឆ្លងជំងឺផ្តាសាយប្រហែលជាត្រូវការប្រើថ្នាំប្រឆាំងនឹងវីរុសដើម្បីបន្ថយឱកាសនៃការកើតជាផលវិបាកនានា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង