ការច្រឹបសាច់ទៅវិភាគគឺជាការចាប់យកជាលិកាណាមួយនៃរាងកាយដើម្បីទៅពិនិត្យរកមើលជំងឺ ដែលជាធម្មតាគឺដើម្បីរកមើលជំងឺមហារីកតែម្តង។

ដំណើរការណ៍នៃការច្រឹបសាច់នេះក៏ប្រហែលជាត្រូវបានប្រើដើម្បីកំណត់រោគវិនិច្ឆ័យជំងឺផ្សេងៗទៀតដែរដុចជា ការបង្ករោគជាដើម។ ការច្រឹបសាច់ខ្លះត្រូវការយកជាលិកាមួយចំនួនតូចជាមួយនឹងការប្រើម្ជុរចាក់ ខណៈពេលដែលគេអាចវះកាត់យកដុំសាច់ទាំងមូលទៅពិនិត្យក៏បានដែរ។

ការត្រៀមខ្លួនសម្រាប់ការច្រឹបសាច់ទៅពិនិត្យនេះមានការប្រែប្រួលច្រើនទៅតាមរយៈពេលនៃ និងទំហំនៃការអនុវត្តន៍វិធីនេះ។ ការច្រឹបសាច់ដោយប្រើម្ជុរ គឺត្រូវការត្រៀមខ្លួនតិចតួចបំផុត។ ចំណែកឯការវះកាត់វិញជាទូទៅត្រូវការមានរឿងច្រើនដែលចូលរួម ហើយប្រហែលជាតម្រូវឲ្យអ្នកកុំញ៉ាំអាហារ ឬទឹកក្នុងរយៈពេលច្រើនម៉ោងមុនពេលធ្វើទៀត។ អ្នកខ្លះប្រហែលជាត្រូវការសម្រាកក្នុងមន្ទីរពេទ្យបន្ថែមទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង