ការជោគជ័យរបស់មនុស្សម្នាក់ មាន១៥%គឺមកពីចំនេះដឹង ហើយ៨៥%គឺមកពីការចេះពិភាក្សា។ ដូចនេះតើគួរធ្វើដូចម្តេចទើបអាចនិយាយពិភាក្សាគ្នាបានល្អនោះ?

1. អ្នកត្រូវតែរៀនចេះនិយាយសរសើរអ្នកដទៃខ្លះ ប៉ុន្តែមិនត្រូវសរសើរខ្លាំងហួសព្រំដែនទេ ព្រោះគេស្តាប់ហើយអាចមិនស្រួលក្នុងចិត្ត ហើយគិតថា។

2. ត្រូវតែរៀនចេះនិយាយពាក្យគួរសម មិននិយាយពាក្យគំរោះគំរើយ ព្រោះពាក្យគួរសម អាចលើកទាំងតម្លៃខ្លួនរបស់អ្នក ថែមទាំងអាចលើកទាំងមុខមាត់របស់អ្នក។ ដូចនេះ មុខរបរអ្នកនឹងអាចដើរតាមនោះផងដែរ។

3. មិនត្រូវនិយាយបង្អាប់ពីដៃគូរកស៊ីដែលអ្នកស្អប់នៅចំពោះមុខអ្នកដទៃទេ ព្រោះគេអាចនឹងគិតអាក្រក់ពីអ្នក។ ដូចនេះ មិនថាអ្នកមិនពេញចិត្តយ៉ាងណា អ្នកគួរតែចៀសពីការនិយាយអាក្រក់ពីអ្នកដទៃ។

4. ត្រូវតែធ្វើជាមនុស្សដែលគោរពពេលវេលា មិនត្រូវទៅយឺតនៅពេលដែលណាត់ជួបអតិថិជនឡើយ។ ការចេះគោរពពេលវេលានេះ អាចធ្វើឲ្យអ្នកដទៃស្រឡាញ់ និងគោរពអ្នកជាខ្លាំង។ ដូចនេះ មុខរបរអ្នកនឹងងាយជោគជ័យជាមិនខានឡើយ។

5. មិនត្រូវកែតម្រូវកំហុសរបស់អ្នកដទៃឡើយ ព្រោះអ្នកមិនមែនជាគ្រូ ហើយអ្នកក៏គ្មានសិទ្ធក្នុងការកែដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង