មិត្តនារីទាំងឡាយដែលចង់នៅក្មេង ហើយមិនចង់ចាស់ឆាប់ អាចអនុវត្តតាមវិធីទាំងឡាយរបស់health.com.khខាងក្រោមនេះ នោះអ្នកនឹងអាចក្មេងជាងវ័យជាមិនខានឡើយ។ តើមានអ្វីខ្លះទៅ?

  1. អ្នកគួរតែគ្រប់គ្រងពេលវេលាក្នុងការប្រើទូរស័ព្ទឲ្យបានត្រឹមត្រូវ។ នៅពេលដែលអ្នកប្រើក្នុងរយៈពេលយូរ វានឹងអាចធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់អ្នកយ៉ាងងាយ។
  2. នៅពេលព្រឹក អ្នកអាចញ៉ាំតែបាន ព្រោះវាអាចជួយបណ្តឹងស្បែកអ្នកឲ្យតឹងបាន។
  3. នៅពេលដែលអ្នកឃ្លាន អ្នកអាចពិសារផ្លែឈើបាន ព្រោះវាអាចជួយធ្វើឲ្យស្បែកអ្នកភ្លឺ។
  4. អ្នកគួរតែបរិភោគអាហារដែលមានប្រូតេអ៊ីន ដូចជា ៖ ពងមាន់ ត្រី ឬបង្គារជាដើម ព្រោះវាអាចជួយការពារស្បែកអ្នកឲ្យនៅក្មេង មិនងាយចាស់ឡើយ។
  5. អ្នកគួរតែរក្សាទម្លាប់ក្នុងការលាងមុខឲ្យបានស្អាតនៅពេលព្រឹក និងយប់។ នៅពេលដែលមុខអ្នកស្អាត ដោយគ្មានធូលី នោះស្បែកអ្នកនឹងមិនងាយខូចឡើយ។
  6. នៅមុនពេលដែលអ្នកចេញក្រៅ អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃ ទើបអាចជួយការពារស្បែកអ្នកមិនងាយជ្រួញ និងខ្មៅក្រោយពេលត្រូវកម្តៅថ្ងៃខ្លាំង។
  7. ចុងក្រោយ អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ទើបឈាមដើរបានស្រួល ថែមទាំងអាចកាត់បន្ថយស្នាមដក់ក្រោមភ្នែកទៀតផង៕