ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីទ្រព្យរបស់ឆ្នាំទាំង៥ខាងលើ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
បុគ្គលដែលកើតក្នុងឆ្នាំនេះ អាយុកាន់តែកើន លាភកាន់តែធំ។ ជាពិសេស មុខរបរនឹងអាចរីកខ្លាំងទៀតផង។ ម្យ៉ាងទៀត គេក៏មានអ្នកតាមជួយច្រើនផងដែរ ដោយធ្វើឲ្យគេកាន់តែចាស់ កាន់តែមានលុយចាយមិនអស់តែម្តង។
ឆ្នាំវក
មនុស្សដែលកើតក្នុងឆ្នាំនេះ មានគំនិតច្នៃប្រឌិតក្នុងការរកស៊ី ដោយធ្វើឲ្យផ្លូវចំណេញប្រាក់របស់គេទូលាយខ្លាំងណាស់។ មិនថាគេដើរដល់ណាទេ សុទ្ធតែអាចចំណេញបានប្រាក់ទាំងអស់។ ដូចនេះ ពេលចាស់ទៅ គេសល់ច្រើនជាងគេ គឺប្រាក់តែម្តង។
ឆ្នាំច
បុគ្គលដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលចេះសន្សំសំចៃ ព្រោះគេខ្លាចចាស់ទៅអត់មានប្រាក់ចាយ។ ជាពិសេស គេតែងខំប្រឹងរកលុយជានិច្ច ដើម្បីអាចរស់នៅសុខស្រួល។ ដូចនេះ ប្រាក់ដែលមានលើដៃរបស់គេ ជាប្រាក់ដែលគេរកបានដោយខ្លួនឯង ដោយធ្វើឲ្យចាយមិនអស់ឡើយ។
ឆ្នាំមមី
នៅពេលដែលអាយុកាន់តែច្រើន នោះឃ្លាំងទ្រព្យរបស់គេនឹងកាន់តែរីក។ មិនដឹងថាទ្រព្យមកពីទិសណាទេ សុទ្ធតែរត់មករកគេជានិច្ច។ ជាហេតុដែលធ្វើឲ្យគេចាស់ទៅមិនលំបាកឡើយ ព្រោះមានលុយពេញខ្លួនតែម្តង។
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំនេះ នៅវ័យក្មេងមិនសូវសម្រេចបានអ្វីឡើយ ព្រោះតែងធ្វើបានពាក់កណ្តាល ហើយបោះបង់ចោលជានិច្ច ដោយធ្វើឲ្យគេមិនអាចសម្រេចបានអ្វីឡើយ។ ប៉ុន្តែក្រោយពេលដែលអាយុកាន់តែកើន គេកាន់តែបែកគំនិត ធ្វើឲ្យទ្រព្យអាចហូរចូលមកវិញ ដោយធ្វើឲ្យគេមានប្រាក់ចាយមិនអស់ឡើយ៕