ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទ្រព្យដែលឆ្នាំទាំង៥ខាងលើ អាចទទួលបានក្នុងខែក្រោយនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំម្សាញ់
ក្នុងខែនេះ អ្នកអាចនឹងរស់នៅដោយលំបាកបន្តិច ដោយតែងតែខ្វះលុយចាយជានិច្ច។ ប៉ុន្តែផុតខែនេះទៅ លាភអ្នកនឹងចាប់ផ្តើមមកវិញ ដោយធ្វើឲ្យអ្នកអាចចំណេញបានប្រាក់យ៉ាងច្រើនចូលមក។ ដូចនេះ ជីវភាពបន្តទៅនេះ អ្នកនឹងអាចរស់នៅបានយ៉ាងល្អ។
ឆ្នាំឆ្លូវ
ទោះបីជាក្នុងខែនេះ អ្នកជួបនឹងឧបសគ្គច្រើនយ៉ាងណាក៏ដោយ ក៏អ្នកអាចយកទ្រព្យមកវិញនៅខែក្រោយដែរ ព្រោះមានផ្កាយសំណាងរះជិតខ្លួន។ ដូចនេះ អ្នកនឹងអាចចំណេញទាំងប្រាក់ និងចំណេញបានទាំងជីវភាពសុខស្រួលមកជាមួយទៀតផង។
ឆ្នាំរកា
ក្នុងរយៈពេលកន្លងមកនេះ លាភអ្នកធ្លាក់ចុះខ្លាំង ដោយធ្វើឲ្យអ្នកពិបាកចំណេញបានប្រាក់ចូលមកណាស់។ ប៉ុន្តែឲ្យតែឆ្លងផុតខែនេះ ចំណូលអ្នកនឹងអាចកើនឡើងកាន់តែច្រើន ដោយធ្វើឲ្យអ្នកមិនចាំបាច់រស់នៅក្នុងជីវភាពលំបាកទៀតទេ។
ឆ្នាំកុរ
ខែ៥នេះ ជាខែដែលផ្កាយគ្រោះចូលក្នុងជីវិតអ្នក ដោយធ្វើឲ្យទ្រព្យអ្នកតែងតែធ្លាក់ចុះជានិច្ច។ ប៉ុន្តែក្រោយខែនេះ សំណាងអ្នកនឹងត្រឡប់មកវិញ ដោយធ្វើឲ្យអ្នកមិនខ្វះទាំងប្រាក់ និងអាហារទេ។ ដូចនេះ អ្នកនឹងអាចរស់នៅដោយគ្មានក្តីបារម្ភឡើយ។
ឆ្នាំថោះ
ក្នុងខែនេះ ការខំប្រឹងរបស់អ្នកទាំងឡាយ នឹងក្លាយជាគ្មានន័យ ព្រោះគ្មានទ្រព្យចូលមកទេ។ ប៉ុន្តែរឿងដែលចម្លែក នៅពេលដែលផុតខែនេះភ្លាម លាភអ្នកចាប់ផ្តើមរះខ្ពស់ ដោយធ្វើឲ្យចំណូលដែលអ្នកទទួលបានមិនទាបទេ។ ដូចនេះ អារម្មណ៍អ្នកនឹងស្រស់ស្រាយជារៀងរាល់ថ្ងៃតែម្តង៕