នៅពេលដែលអ្នកប្រើប្រាស់កែវញ៉ាំទឹក ឬភេសជ្ជៈផ្សេងៗ អ្នកគួរតែប្រយ័ត្នក្នុងការជ្រើសរើស ព្រោះបើអ្នកប្រើខុស នោះសុខភាពអ្នកនឹងទ្រុឌទ្រោម។ តើមានអ្វីខ្លះទៅ?
1. អ្នកអាចប្រើកែវកញ្ចក់ ដើម្បីញ៉ាំទឹកបាន ព្រោះកែវប្រភេទនេះ មានលក្ខណៈភ្លឺរលោង ងាយស្រួលលាងសម្អាត ថែមទាំងមិនងាយមានមេរោគអាចជ្រាបចូលនោះទេ។ ដូចនេះ អ្នកមិនត្រឹមតែអាចយកមកញ៉ាំទឹកទេ អ្នកក៏អាចយកមកពិសារតែ ឬភេសជ្ជៈផ្សេងៗដែរ។
2. អ្នកមិនគួរប្រើកែវជ័រឡើយ ទោះបីជាវាមានរូបរាងស្អាត ហើយស្រួលប្រើ មិនងាយបែកយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរប្រើដែរ ព្រោះនៅពេលដែលអ្នកចាក់ទឹកក្តៅក្នុងនោះ ឬចាក់ទឹកត្រជាក់ធម្មតាក្នុងនោះ វានឹងអាចបញ្ចេញនូវសារធាតុម្យ៉ាង ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកយ៉ាងងាយ។ ជាពិសេស មេរោគផ្សេងៗ នឹងអាចចូលទៅក្នុងនោះដោយមិនដឹងខ្លួន។
3. អ្នកអាចប្រើកែវក្រដាសនៅទីសាធារណៈ ភោជនីយដ្ឋាន ឬសណ្ឋាគារជាដើម ព្រោះវាងាយស្រួលប្រើ ហើយមានអនាម័យ ដោយអ្នកប្រើម្តងហើយ បោះចោលភ្លាម។ ប៉ុន្តែ គុណវិបត្តិគឺនៅត្រង់ វាអាចបំផ្លាញបរិស្ថានយ៉ាងងាយនៅពេលដែលមានកំណើននៃការប្រើប្រាស់។ ដូចនេះ អ្នកមិនគួរប្រើកែវប្រភេទនេះក្នុងជីវភាពរស់នៅប្រចាំថ្ងៃឡើយ ដោយអ្នកអាចយូរៗប្រើម្តង ទើបអាចការពារបរិស្ថានបានល្អ៕