ជំងឺមហារីក គឺជាជំងឺដ៏សាហាវគួរឲ្យខ្លាចបំផុតមួយ ដោយវាអាចឆក់យកជីវិតរបស់អ្នកបាន។ ប៉ុន្តែទោះជាយ៉ាងណា ជំងឺមហារីកគ្រប់ប្រភេទ គឺអាចបង្ការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងព្យាបាលជាសះស្បើយ បើសិនជាមនុស្សម្នាក់ៗមានការយល់ដឹងពីការបង្ការ ក៏ដូចជាមកពិនិត្យ និងព្យាបាលបានទាន់ពេល។ ( អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ ភិតភ័យអាចដោះស្រាយបាន) ជំងឺមហារីកមិនលូតលាស់ភ្លាមៗត្រឹមរយៈពេលតែមួយយប់នោះទេ ហើយមានវិធីបង្ការងាយៗច្រើនណាស់ដែលអ្នកគួរអនុវត្ត ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់នេះដោយគ្រាន់តែកែប្រែសកម្មភាពប្រចាំថ្ងៃដូចជា ការទទួលទានអាហារ និងភេសជ្ជៈ និងការធ្វើលំហាត់ប្រាណ។ ខាងក្រោមជាដែលអ្នកគួរប្រកាន់ខ្ជាប់ ដើម្បីជៀសផុតពីជំងឺមហារីក ៖
១. ឈប់ទទួលទានភេសជ្ជៈមានជាតិស្ករ ឬជាតិផ្អែមកែច្នៃ ៖ អ្នកប្រហែលជាគិតថា ភេសជ្ជៈប្រភេទនេះ គឺគ្រាន់តែបណ្ដាលឲ្យកើតជំងីទឹកនោមផ្អែម និងជំងឺធាត់ជ្រុលប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ វាក៏ជាហេតុបង្កនៃជំងឺមហារីកប្រភេទមួយចំនួនផងដែរ រួមបញ្ចូលទាំង ជំងឺមហារីកមាត់ស្បូន។ ភេសជ្ជៈប្រភេទនេះ គឺបង្កើនហានិភ័យនៃជំងឹមហារីកដល់ទៅ ៨៧ ភាគរយ ដោយវាធ្វើឲ្យកើតទម្ងន់ហួស។
២. ធ្វើសកម្មភាពរាងកាយឲ្យបានច្រើន ៖ ដើម្បីបង្ការជំងឺមហារីក ចូរឈរឲ្យច្រើនជាងអង្គុយ។ការអង្គុយពេញមួយថ្ងៃពេញ គឺបង្កើនឱកាសនៃការកើតជំងឺមហារីកពោះវៀនធំ និងមាត់ស្បូនរហូតដល់ទៅ ២៤ ភាគរយ។ ប្រសិនបើការមើលទូរទស្សន៍ជាចំណង់ចំណូលចិត្តរបស់អ្នកនោះ វាគួរដល់ពេលត្រូវកាត់បន្ថយខ្លះហើយ បើមិនដូច្នោះទេហានិភ័យនៃការកើតជំងឺមហារីកអាចកើតឡើងដល់ ៥៤ ភាគរយ ប្រសិនបើអ្នកអង្គុយនៅតែមុខកញ្ចក់ទូរទស្សន៍។ ក្រោកឡើង ហើយដើរជុំវិញសម្រាប់រយៈពេលពីរបីនាទី រៀងរាល់ម៉ោង ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
៣. រក្សាបាននូវទម្ងន់ត្រឹមត្រូវមួយ ៖ ការធាត់លើសទម្ងន់ គឺមិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់នូវភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់គ្រោះថ្នាក់ចំពោះសុខភាពផងដែរ។ អ្នកមិនគួរមានសន្ទស្សន៍ម៉ាសនៃរាងកាយលើសពី ២០ ទៅ ២៥ ឡើយ ដើម្បីរក្សាបាននូវសុខភាពល្អនោះ។
៤. ទទួលទានរបបអាហារមានសុខភាពល្អ ៖ នៅពេលអ្នកទទួលទានផ្លែឈើ និងបន្លែ កាន់តែច្រើន ហានិភ័យនៃជំងឺមហារីកមហារីកពោះវៀនធំនឹងត្រូវបានកាត់បន្ថយតាមនោះដែរ។ កុំភ្លេចបន្ថែមគ្រាប់ធញ្ញជាតិចូលផង ក៏ព្រោះអាហារប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃអាចបង្ការជំងឺមហារីក។
៥. កាត់បន្ថយការទទួលទានសាច់ក្រហមឲ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន ៖ បើទោះជាសាច់ក្រហមមានរសជាតិឆ្ងាញ់ ប៉ុន្តែសាច់នេះ គឺបង្កើនហានិភ័យនៃជំងឺមហារីកគួរឲ្យព្រួយបារម្ភ។ សាច់គ្មានខ្លាញ់ គឺប្រភេទសាច់ល្អបំផុតចំពោះសុខភាព។
៦. ជៀសវាងការទទួលទានគ្រឿងស្រវឹង ៖ មហារីកបំពង់ក និងមាត់ អាចបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹង ឬជាតិអាកុលលើសកម្រិត។ ប្រសិនបើអ្នកមិនអាចបញ្ឈប់ការទទួលទានគ្រឿងស្រវឹងបាន ១០០ ភាគរយទេ ចូរព្យាយាមកាត់បន្ថយការទទួលទាន ដើម្បីធ្វើអោយហានិភ័យនៃជំងឺមហារីកផ្សេងៗថយចុះតាមនោះដែរ។
៧. កាត់បន្ថយការទទួលទានជាតិសូដ្យូម ៖ អំបិល គឺត្រូវបានយកទៅប្រើប្រាស់ក្នុងអាហារច្រើនប្រភេទដូចជា សាច់, នំបុ័ង ជាដើម ហើយការទទួលទានវាលើសកម្រិតនោះនឹងធ្វើឲ្យជំងឺមហារីកវាយប្រហារលើអ្នកជាមិនខាន។
៨. ការបំបៅដោះកូន ៖ មិនត្រឹមតែល្អចំពោះសុខភាពកូនរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់ស្ត្រីជាម្ដាយផងដែរ។ ស្ត្រីគួរបំបៅដោះកូនទើបនឹងកើតរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
៩. កុំចេះតែទទួលទានថ្នាំ ឬប្រើប្រាស់ថ្នាំខុសវេជ្ជបញ្ជា៖ ដើម្បីបង្ការជំងឺ អ្នកគួរទទួលទានអាហារ ក៏ដូចជាភេសជ្ជៈបែបធម្មជាតិផ្សេងៗ ជៀសវាងការទទួលទានថ្នាំចំពោះជំងឺធម្មតាតាមតែចិត្ត។ ពិគ្រោះជាមួយគ្រូពេទ្យជំនាញសិន ប្រសិនបើអ្នកចង់ទទួលទានថ្នាំណាមួយ។
១០. ទទួលបានជាតិវីតាមីន D គ្រប់គ្រាន់ប្រចាំថ្ងៃ ៖ ពន្លឺព្រះអាទិត្យ គឺជាប្រភពដ៏ល្អមួយនៃវីតាមីន D ដូច្នេះអ្នកគួរចេញទៅក្រៅដើរ ឬរត់ត្រឹកៗក្រោមពន្លឺព្រះអាទិត្យដែលមិនក្ដៅខ្លាំងឲ្យបានយ៉ាងហោចណាស់ ១៥ នាទី រៀងរាល់ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
១១. ឈប់ប្រើប្រាស់ជាតិ tobacco ៖ សារធាតុ tobacco គឺបង្កជំងឺមហារីក ដូច្នេះវាគួរតែដល់ពេលអ្នកបញ្ឈប់ការជក់បារីហើយ ប្រសិនបើអ្នកពិតជាចង់ជៀសឆ្ងាយពីជំងឺមហារីកនោះ។
១២. កាត់បន្ថយការប៉ះពាល់នឹងពន្លឺនៅពេលយប់ ៖ ការគេងក្នុងបន្ទប់ងងឹតឈឹងតែម្ដងអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ និងអូវែ។
១៣. ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមួយចំនួន ៖ ដូចជាវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺ HPV និងមេរោគឆ្លងផ្សេងទៀតដែលអាចបង្កទៅជាជំងឺមហារីក៕