ការកង្វះជាតិដែកក្នុងឈាមគឺជាមូលហេតុដ៏ចំបងមួយនៃជំងឺកង្វះគ្រាប់ឈាមក្រហម ដែលវាមាននាទីដ៏សំខាន់សម្រាប់ដឹកនាំឈាមសម្បូរអុកស៊ីសែនទៅជុំវិញរាងកាយ។ បើសិនជាគ្រូពេទ្យចេញជាថ្នាំបំប៉នជាតិដែក យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរប្រើថ្នាំនេះជាមួយនឹងការញ៉ាំអ្វីបន្ថែមផង
- ចូរបង្កើនកម្រិតប្រើប្រាស់ថ្នាំនេះបន្តិចម្តងៗ
- បើសិនជាអ្នកទល់លាមក ចូរបង្កើនការញ៉ាំអាហារសម្បូរជាតិសរសៃ
- បើសិនជាឈឺក្រពះ ចូរចៀសវាងការញ៉ាំវាមុនពេលគេង
- បើសិនជាថ្នាំនេះមានផលរំខានច្រើនពេក ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រើថ្នាំប្រភេទផ្សេងវិញ៕