​មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​ទៅ​ហើយ​ដែល​នឹង​មាន​រោគសញ្ញា​ឈឺចង្កេះ​មួយចំនួន​ក្នុង​ជីវិត​របស់​ពួកគេ​។ ចង្កេះ​គឺជា​តំបន់​នៅ​ពីក្រោយ​ពោះ​ចាប់ពី​ឆ្អឹងជំនី​ចុង​ក្រោយ​មក​ដល់​អាង​ត្រគៀក ឬ​ហៅ​ថា Lumbar​។ ការឈឺ​ខ្នង​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​ធ្វើអោយ​អ្នកជំងឺ​មិន​បាន​ទៅ​ធ្វើការ​។ ការ​ឈឺចង្កេះ​ច្រើនតែ​ជា​ទៅ​វិញ​ដោយ​ខ្លួនឯង និង​ច្រើន​តែ​បណ្តាល​មក​ពី​ការ​មាន​របួស​ដោយ​សារប្រឹត​។ ការ​ឈឺចង្កេះ​នេះ​មាន​វិធី​ព្យាបាល​ច្រើនណាស់​។

​រោគសញ្ញា​នៃ​ការ​ឈឺចង្កេះ​អាច​មាន​ការប្រែប្រួល​ពី​ឈឺ​ដូច​គេ​ចាក់ និង​ឈឺ​ពើតៗ រហូតដល់ អួ​លៗ​។ ការឈឺចាប់​អាច​មាន​លក្ខណៈ​ជាប់​រហូត ឬ​ឈឺ​បាត់ៗ និង​ឈឺ​តាម​ឥរិយាបថ​។ ការ​ឈឺចង្កេះ​ស្រួចស្រាវ​អាច​កើតមាន​ភ្លាមៗ​ក្រោយពី​មាន​របួស​រួច​។ ការឈឺ​ខ្នង​រ៉ាំរ៉ៃ​ត្រូវបាន​គេ​អោយ​និយមន័យ​ថា​ជា​ការឈឺចាប់​ចាប់ពី ៣​ខែ​ឡើង​ទៅ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​អ្នក​ឃើញ​មាន​ការឈឺចាប់​នៅ​ខ្នង​រយៈពេល​យូរ​ជាង ៧២​ម៉ោង​។

​ការឈឺ​ខ្នង​ធ្ងន់ធ្ងរ​ក្រោយពី​មាន​របួស​រួច​គួរតែ​មាន​ការវាយតម្លៃ​ពី​គ្រូពេទ្យ​។ សញ្ញា​ប្រកាសអាសន្ន​នៃ​ការ​មាន​របួស​ធ្ងន់ធ្ងរ​កាន់​តែ​ច្រើន​មានដូចជា ឈឺចាប់​ជាមួយនឹង​ការ​ក្អក ឬ​នោម​, បាត់បង់​ការគ្រប់គ្រង​ពោះវៀន ឬ​ផ្លោក​នោម​, ខ្សោយ​ជើង និង​ក្តៅខ្លួន​។ សញ្ញា​បន្ថែម​ទាំង​នេះ​សុទ្ធ​តែ​ទាមទារ​អោយ​មាន​ការ​ក​វាយតម្លៃ​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ទាំងអស់​៕