​ជំងឺ​លើសឈាម​ដែល​មិនទាន់​មាន​ផលវិបាក​ជាធម្មតា​កើតមានឡើង​ដោយ​មិន​មាន​រោគសញ្ញា ដូចនេះ​ជំងឺលើសឈាម​ត្រូវបាន​គេ​ចាត់ទុកថា ជា​ឃាតករ​សម្ងាត់​។ វា​ត្រូវ​បាន​គេ​ហៅ​របៀបនេះ​ដោយសារ​តែ​ជំងឺ​នេះ​អាចវិ​វត្តមាន​បន្តិចម្តងៗ​រហូតដល់​មាន​ផលវិបាក​នៃ​ការស្លាប់​ដូចជា ការ​គាំងបេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម​។ ជំងឺ​លើសឈាម​ដែល​មិនទាន់​មាន​ផលវិបាក​អាចមាន និង​នៅ​តែ​មិន​អាច​សម្គាល់​បាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ នេះ​កើតឡើង​បាន​ដោយសារ​តែ​វា​មិន​មាន​រោគសញ្ញា​។​

​ទោះជា​យ៉ាងណា​ក៏ដោយ​, មនុស្ស​មួយចំនួន​ដែល​មាន​ជំងឺលើសឈាម​ក៏​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ផងដែរ​ដូចជា ឈឺក្បាល​, វិលមុខ​, ដក​ដង្ហើមញាប់ៗ និង​ខ្លីៗ និង​ស្រវាំងភ្នែក​ជាមួយនឹង​សម្ពាធ​ឈាម​ដែល​ខ្ពស់​។ ការ​មាន​វត្តមាន​នូវ​រោគសញ្ញា​អាចជា​រឿង​ល្អ​ដែល​រោគសញ្ញា​អាច​នាំ​អោយ​មនុស្ស​ទៅ​ជាមួយ​នឹង​គ្រូពេទ្យ​សម្រាប់​ធ្វើការ​ព្យាបាល និង​ធ្វើអោយ​គាត់​អោយ​ប្រើ​ថ្នាំ​បាន​។ ទោះជា​យ៉ាងណា​ក៏ដោយ​, ជារឿយៗ​, ការជួប​ជាមួយនឹង​គ្រូពេទ្យ​ដំបូង​អាច​កើតមាន​ក្រោយ​ពី​ការប៉ះពាល់​ទៅលើ​ខ្លួនប្រាណ​ណាមួយ​បាន​កើតមានឡើង​។ ក្នុង​ករណី​ជា​ច្រើន​, មនុស្ស​ទៅ​ជួប ឬ​ត្រូវ​បាន​យក​ទៅ​ជួប​នឹង​គ្រូពេទ្យ ឬ​ផ្នែក​សង្គ្រោះបន្ទាន់​ជាមួយនឹង​ការ​គាំងបេះដូង​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​, ជំងឺ​ខ្សោយតម្រងនោម ឬ​ប៉ះពាល់​ទៅលើ​គំហើញ (​ត្រូវ​បាន​បង្កឡើង​ដោយ​ការខូចខាត​ផ្នែក​ខាងក្រោយ​នៃ​ប្រស្រី​ភ្នែក​)​។​

ការតាមដាន​សម្ពាធ​ឈាម​ជា​ញឹកញាប់​អាច​ជួយ​បង្ហាញ​ពី​ការឡើង​សម្ពាធ​ឈាម​របស់​អ្នកជំងឺ​មុននឹង​ផលវិបាក​បានវិវត្ត​មាន​។​ ​ប្រហែល​ម្នាក់​ក្នុងចំនោម​១០០​នាក់​ដែល​មាន​ជំងឺលើសឈាម​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺលើសឈាម​ធ្ងន់ធ្ងរ​នៅពេលដែល​ជួប​នឹង​គ្រូពេទ្យ​ដំបូង​។ ចំពោះ​អ្នកជំងឺ​ទាំងនោះ​, សម្ពាធ​ឈាម​ដ្យា​ស្តូល​ឡើងដល់​១៤០​មី​លី​ម៉ែត្រ​បារត​។ អ្នកជំងឺ​ជារឿយៗ​មាន​ការឈឺ​ក្បាល​ធ្ងន់ធ្ងរ​, ចង្អោ​រ​, មាន​រោគសញ្ញា​នៃ​បញ្ហា​គំហើញ និង​តម្រូវ​អោយ​ធ្វើការ​ព្យាបាល​ភ្លាមៗ​ដើម្បី​ការពារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (​ការខូចខាត​ខួរក្បាល​)៕